ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន រវាងក្រុមជម្រើសកម្ពុជាអាយុក្រោម២២ឆ្នាំ vs មីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ត្រូវបានបញ្ចប់ហើយ ដោយលទ្ធផល ២ ស្មើ ប៉ុន្តែក្នុងម៉ោងទាត់ប៉េណាល់ទី គឺខាងមីយ៉ាន់ម៉ា ស៊ុតយកឈ្នះយើងបាន ក្នុងលទ្ធផល ៥ ទល់៤ ធ្វើឲ្យ មីយ៉ាន់ម៉ា ទទួលបានមេដាយសំរិទ្ធ ជាប់លេខបី។
ហើយអ្វីដែលគួរឲ្យអាណិតនោះ គឺ កីឡាករ កែវ សុខផេង បានសម្រក់ទឹកភ្នែក ដោយសារតែគាត់ធ្វើមិនល្អ គាត់យប់ស្ទើរតែគាំងទៅហើយ សង្ឃឹមថាបងប្អូននឹងយល់ដល់ចិត្តគាត់ផងដែរ គាត់់ប្រឹងអស់ពីសមត្ថភាពហើយ ក្នុងនោះលោកក៏បានបង្ហោះសារថា: “កំហុសគ្រប់យ៉ាងមកពីខ្ញុំ”៕
គួរបញ្ជាក់ថា គឺកម្ពុជាមានមេដាយមាសទី ៤ ក្នុងស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ខណៈពេលដែលស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន និងត្រូវបញ្ចប់ត្រឹមថ្ងៃស្អែកនេះហើយ៕
សូមទស្សនាវីដេអូខាងក្រោមនេះ: