ពិតជារំភើបជំនួស! លោក ឆន សុវណ្ណរាជ ទៅសួរសុខទុក្ខកូនប្រុសអ្នកនាង ឪក សុគន្ធកញ្ញា ថែមមានការដូរពិសេសដ៌មានតំលៃជូនទៀតផងគឺ…

0
1145

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយកាលពីថ្មីៗនេះ អ្នកនាង ឪក សុគន្ធកញ្ញា បានធ្វើពិធីចេញខែកូនប្រុសយ៉ាងអភឹកអធម នៅឯ សណ្ ធាគារលំដាប់ផ្កាយ៥ ក្នុងនោះផងដែលមានភ្ញៀវកិត្តយសក៌ដូចជាសាច់ញាតិជាច្រើនបានចូលរួមយ៉ាងកុះករ ក្នុងនោះផងដែល គេសង្កេតឃើញលោក ខេមរះ សេរីមន្ត បាននំាទំាងគ្រួសារទៅសួរសុខទុក្ខតែម្តង ។ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា ក្រោយពីរៀបអាពាហ៍ពិពាហ៍ក្រោមការអបអរពីសំណាក់សាច់ញាតិ មិត្តរួមអាជីព និងអ្នកគាំទ្រ ប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាសលោក អ៉ឹង សុខលី និងកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមីទទួលបានកូនប្រុសជាចំណងដៃ ដែលទើបសម្រាលកាលពីថ្មីៗនេះរីឯមុខមាត់វិញឡើងខ្ចូតគួរអោយស្រលាញ់ណាស់ យ៉ាងណាមិញបើទោះជាទើបសម្រាលក៌ពិតមែនប៉ុន្តែ អ្នកនាងនៅតែស្អាត រហូតហ្វេនៗលួចសរសើរគ្រប់គ្នាផងដែល។ នៅថ្ងៃនេះផងដែល ពិតជា រំភើបទៀត ក្រោយលោក ឆន សុវណ្ណរាជ បានទៅសួរសុខទុក្ខកូនប្រុសអ្នកនាង ថែមទំាងទិញការដូរដ៌មានតំលៃជូនទៀតផង ក្នុងនោះលោក បានបង្ហោះសារថា Yeah..ថ្ងៃនេះបានមកមើលក្មួយប្រុសCharlieហើយ ប៉ុន្តែដល់ម៉ោងគេងបាត់ ស្តាយណាស់អត់បានបីសោះ មើលមុខគេហរ គួរអោយស្អប់ សូមអោយសុខភាពល្អនឹងសំណាងល្អរហូតណាកូន #Charlie#LKbaby  សូមទស្សនារូបភាពខាងក្រោមនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here