DJ ស្រីស្រស់សាច់សខ្ចីស៊ិ ច ស៊ីពូកែ mix ភ្លេងដ៏ល្បីគឺ DJ Soda កំពុងតែទទួលបានការគាំទ្រ និងភាពល្បីល្បាញជាខ្លាំងជុំវិញពិភពលោក ដោយសារតែទេពកោសល្យនៃការ mix ភ្លេងរបស់នាង ជាពិសេសគឺរូបសម្រស់របស់កញ្ញាវិញមិនបាញ់និយាយឡើយ គឺស្រស់ស្អាតខ្លាំងណាស់។ហើយក្នុងថ្ងៃឆ្លងឆ្នាំដែលបញ្ចប់ទៅថ្មីៗនេះ មហាជនក៏បានឃើញវត្ថមានរបស់ DJ Soda ជាលើកទីពីរនៅក្នុងប្រទេសកម្ពុជា ចូលរួមក្នុងកម្មវីធី Anchor Countdown Party ជាក់ស្តែងក្នុងថ្ងៃសម្តែង DJ Soda បានបង្ហាញនៅការ Mix ភ្លេងយ៉ាងឡូយ ហើយបានបញ្ចេញក្បាច់រាំមួយ មើលទៅពិតជាទាក់ទាញខ្លាំណាស់។
ក្នុងនោះ DJ Soda បានស្លៀកពាក់យ៉ាងស៊ីចស៊ី អាវពណ៌ផ្កាឈូក និងខោខ្លី បង្ហាញនៅរាងដ៏ស្រលូន និងស្នាមញញឹមដាក់អ្នកទស្សនា ហើយក៏ទទួលបានសម្លេងហ៊ោមិនឈប់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ: