ភ្នំពេញ៖ សកម្មភាពរបស់ ចោមច័ន្ទ តែងតែត្រូវបានគេចាប់អារម្មណ៍ ជារឿយៗ ដែលពេលខ្លះ នាងថតរូបភាពស៊ិចស៊ី ស្រើបស្រាល រីឯពេលខ្លះទៀត អ្នកនាង ក៏ថតវីដេអូកំប្លែងៗ ឲ្យមហាជនបានឃើញ សើចជាមួយនឹងនាងផងដែរ។ ជាក់ស្តែង កាលពីម្សិលមិញនេះដែរ ខណៈអ្នកលេងបណ្តាញសង្គមល្បីម្នាក់នេះ ទំនេរក៏បានថតវីដេអូលេងជាមួយនឹងកូនសត្វទា ដែលនាងចិញ្ចឹម ជាពិសេស នាងក៏បានច្រៀងលេង តាមបទចម្រៀង បែបទឹកមុខស៊ិចស៊ី ស្រើបស្រាល។
ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ គឺមិនបានប៉ុន្មាននាទី កូនទាដែលអ្នកនាង បានកាន់នៅនឹងដៃ បានទៅចឹកមាត់នាងមែនទែនមិនព្រមលែងទាល់តែសោះ រហូតនាង សើចលែងសម ដល់ថ្នាក់ឈប់វីដេអូនោះតទៅទៀត។ តាមពិតទៅ ទោះបីជាកូនទា ចឹកមាត់បែបនេះក៏ដោយ ក៏មិនបានធ្វើឲ្យនាងរបួសអ្វីនោះដែរ គ្រាន់តែមានអាការៈឈឺបន្តិចតែប៉ុណ្ណោះ។
យ៉ាងណាមិញ វីដេអូនេះ បានធ្វើឲ្យហ្វេន អស់សំណើច ទៅនឹងសកម្មភាពរបស់នាងផងដែរ ដែលពេលខ្លះ នាងធ្វើសកម្មភាព ឲ្យគ្រប់គ្នាបានឃើញ ពិតជាប្លែកៗ និងចម្លែកៗ សឹងគេរកនឹកអត់ឃើញ៕ តោះមើលវីដេអូទាំងអស់គ្នា៖