តារាកំប្លែងជើងចាស់ នាយក្ដិប កំពុងតែជួបការលំបាក ខ្វះមុខខ្វះក្រោយ និងមានជំងឺប្រចាំកាយមិនអាចសម្តែងរកប្រាក់ចិញ្ចឹមជីវិតដូចកាលពីមុនឡើយ ធ្វើឲ្យលោកបានត្រឹមតែចេញពីពេទ្យទៅផ្ទះ និងពីផ្ទះទៅពេទ្យឡើយ ពិតជាធ្វើឲ្យមហាជនអាណិតដល់លោកជាខ្លាំង។ប៉ុន្តែកាន់តែគួរឲ្យអាណិតនោះគឺ កាលពីម្សិលមិញ កូនប្រុសរបស់តារាកំប្លែង នាយក្តិប បែជាជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវចូលផ្ទះ ក្បែរវត្តខ្ទរ សង្កាត់ព្រែកលាភ រាជធានីភ្នំពេញ រហូតស្លា ប់បាត់បង់ជីវិត ធ្វើឲ្យនាយក្តិប មិនអាចទទួលយកបាន យំបោកខ្លួន ព្រោះតែសង្វែកកូនរបស់ខ្លួនពេក រហូតនាយស្រែកថា យកជីវិតប៉ា ជំនួសវិញទៅកូន។
នេះបើយោងតាមការបញ្ជាក់របស់គណនីហ្វេសបុកឈ្មោះ ពន្លឺ មង្គល សំអាងការ ដែលជាកូនស្រីរបស់នាយក្តិប ថែមទាំងមានការបង្ហោះវីដេអូជាច្រើន បង្ហាញអំពីការសោកស្តាយនេះផងដែរ។
ដោយលែកមុននេះបន្តិច លោក ហេងឡុង ក៏បានបង្ហោះសារអំពីការយកចិត្តទុកដាក់របស់ នាយក្រឹម និងក្រុមការងារ ដោយបានឆ្លៀតពេលទៅចូលរួមបុណ្យស ព កូនរបស់ នាយក្តិប ដែលជាអតីតតារាកំប្លែងរួមក្រុមរបស់នាយក្រឹម ជាក់ស្តែងលោក ហេងឡុង បានរៀបរាប់ថា: នាយក្រឹម និងក្រុមការងារបានទៅចូលបុណ្យកូនប្រុសនាយក្តឹប ដែលទទួលមរណភាពនាពេលថ្មីៗនេះ។ សូមអំពាវនាវបងប្អូនសិល្បករសិល្បការនីទៅចូលរួមបុណ្យកូនប្រុសរបស់គាត់តាមសទ្ធាជ្រះថ្លា🙏🙏🙏៕