អាណិតណាស់ មកដល់ពេលនេះយុត្តិធម៌មិនទាន់មានសម្រាប់តារាកំប្លែង នាយស្មាញទេ ក្រោយស្លា ប់ដោយសាររថយន្តបុ ក ខណៈភរិយាបាក់ជើ ង….

0
205

តារាកំប្លែងឈ្មោះ សួន សុខហុីម ហៅនាយស្មាញ ភេទប្រុស អាយុ ៦៨ ឆ្នាំ ស្នាក់នៅភូមិ ព្រែកហូរ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល( ស្លា ប់ នៅកន្លែងកើតហេតុ) ក្រោយបានជួបគ្រោះថ្នាក់ជាមួយរថយន្តធំ នៅថ្ងៃសៅរិ៌ ទី២៨ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៦:៣០ នាទី ត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រកែង៣០ម៉ែត្រ ភូមិទួលរការ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។យោងតាមហ្វេសបុកផេច សំណើចចុងសប្តាស៍ បានបញ្ជាក់ប្រាប់ថា: ថ្ងៃនេះពួកយើងបានមកជូនដំណើរនាយហើយ ជូនដំណើរដោយគ្មានថ្ងៃទទួលត្រឡ ប់ ម កវិញឡើយ😢😢 សម្រាប់ក្រុមការងារយើងពិតជាការសោកស្តាយជាពន់ពេកនូវការបាត់ប ង់ រូបនាយ ដែលជាតួសម្តែងមួយរូបមានទេពកោសល្យប្រចាំក្រុមសំណើចចុងសប្តាហ៍។

សូមគោរពវិញ្ញាណ ក្ខ ន្ធនាយទាំងភាពសោកសៅ ស្តាយស្រណោះ អាឡោះអាល័យ សូមវិញ្ញាណ ក្ខ ន្ធនាយទៅកាន់ឋានសុគ តិ ភ ព ផុតទុក្ខ កើតជា តិ ក្រោ យ កុំឲ្យជួបរឿងអកុ សលដូចជាតិនេះ។

ក្រុមការងារសំណើចចុងសប្តាហ៍ដែលដឹកនាំដោយនាយក្រឹម សូមចូលរួមរំលែកទុ ក្ខ ដល់ក្រុមគ្រួសារនៃស ព និងបាននាំយកថវិការបស់លោកឧកញ្ញ៉ា សុខ ហុង ចំនួន500$ និងថវិកាក្រុមការងារសំណើចចុងសប្តាហ៍ចំនួន390$ សម្រាប់ជួយសម្រាលទុ ក្ខ លំបាកក្នុងពិធីបុណ្យស ពរបស់នាយ។ #លាដោយគ្មានថ្ងៃត្រឡប់ឡើយ😥😥😥។

ក្នុងនោះផងដែល មុននេះបន្តិច លោក ហេងឡុង បានផ្តល់ព័ត៌មានបន្ថែមជុំវិញការដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍របស់នាយស្មាញ ដោយលោកបានបញ្ជាក់ថា: បន្ទាប់ពីលោកពូស្មាញ ត្រូវបានរថយន្តបុកស្លាប់ និងភរិយាដ៏កម្សត់របស់គាត់របួសជើងយ៉ាងធ្ងន់ធ្ងរ មកដល់ថ្ងៃនេះជាង ១០ថ្ងៃហើយ មិនទាន់មានសំណងរដ្ឋប្បវេណីណាមួយនៅឡើយ ខ្ញុំបាទក្នុងនាមប្រធានសមាគមសិល្បៈចិត្តជួយសង្គម សូមអំពាវនាវក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ មេត្តាជួយផ្ដល់មេធាវីជូនបងស្រីផង គាត់ជាស្ត្រីក្រីក្រដែលទាមទារការជួយគាំពារផ្នែកផ្លូវច្បាប់ពីមេធាវី ដើម្បីឈានទៅទទួលបានយុត្តិធម៌ទាំងសំណងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។
សូមបងប្អូនមេត្តាជួយស៊ែរចែករំលែកអោយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោបានឃើញផង🙏🙏🙏៕

LEAVE A REPLY

Please enter your comment!
Please enter your name here