ជួយស៊ែរផង! ពេជ្រ សូលីកា ព្រោះតែត្រូវជាកូនឃាត ក ធ្វើអោយខូចឈ្មោះ ទាំងខ្លួនមិនបានរួមអំពើឃាតក ម្មមួយនេះសោះ!

0
975

ដូចប្រិយមិត្តដឹងហើយថា កាលពិយប់ថ្ងៃទី១១ខែមករាឆ្នាំ២០២០ ស្ថិតនៅក្នុងបុរីថោន តាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីនារីរងគ្រោះម្នាក់ ជាអ្នកដើររាប់លុយអោយគេបានស្លា ប់ បង្កអោយការភ្ញាក់ផ្អើលជាខ្លាំង ហើយក្រោយការសាកសួរ និងតាមដានយ៉ាងយកចិត្តទុកដាក់បានឲ្យដឹងថាករណីសម្លា ប់នេះ គឺជនសង្ស័យគឺជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា ផងដែរ។ ជនរងគ្រោះខាងលើ មានឈ្មោះថា ឃីន សុខលី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ អ្នកលក់កាហ្វេ និងចងការលុយ នៅផ្សារដេប៉ូ ស្នាក់ផ្ទះលេខ៥៩ ផ្លូវ១៣៤ សង្កាត់ផ្សារដេបូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គាត់ជាមនុស្សស្រីប៉ុន្តែតែងខ្លួនជាប្រុស ហើយក៏បានលេចលឺថាមានទំនាក់ទំនងស្នេហាស្រីស្រលាញ់ស្រី ជាមួយជនសង្ស័យផងដែរ ហើយយប់កើតហេតុគឺថាអាចមកពីភ្លើងប្រច័ណ្ឌ។ខណៈពេលនេះមានព័ត៌មានជាច្រើនចាប់ផ្តើមចុះផ្សាយជាបន្តបន្ទាប់ ជាក់ស្តែងលោក Sok Chomnor បានបង្ហោះសារឲ្យរំលឹកមហាជនរវាងកូនស្រី និងជនសង្ស័យដែលជាម្តាយ ដោយលោកបានលើកឡើងថា: “ព័ត៌មានក្តៅគគុក! ចាប់បានឃាតកហើយ! ដោយសារកូនឃាតកជាតារាល្បី ធ្វើឪ្យអ្នកសារព័ត៌មាននិងមហាជនភ្ជាប់ឃាតកទៅឈ្មោះកូនស្រីជាតារា ខ្ញុំយល់ថា ដូចជាមិនពាក់ព័ន្ធនឹងកូនទេ បើកូនមិនបានចូលដៃឬផ្សំគំនិត… សុខៗត្រូវខូចឈ្មោះអ្នកដែលមិនបានរួមអំពើ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here