ស្ងាត់ៗ ស្វាមីរបស់ អេនជី ទិញកាដូជាឈុតជួនភរិយាខ្លួន នៅគ្រឿងពេជ្រ ធំៗ មានតម្លៃធម្មតា….

0
293

ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំក្រោយរៀបការ ឃើញថាតារាស្រីដ៨មានប្រជាប្រិយភាព អេនជី កាន់តែទទួលបាននូវភាពកក់ក្តៅ និងការស្រលាញ់យ៉ាងខ្លាំងពីស្វាមីជាទីស្រលាញ់ ទោះបីជាបច្ចុប្បន្ននាងមិនទាន់គិតគូរឿងកូនចៅយ៉ាងណាក្តី។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ហ្វេនជាច្រើនរំភើប និងរីករាយជំនួសនាងយ៉ាងខ្លាំង ក្រោយតារាស្រីរូបនេះត្រូវបានស្វាមីយល់ចិត្ត ចូលដល់ឆ្នាំ២០២០ភ្លែត ទិញកាដូ ក្រវិលពេជ្រ បន្ថែមជាមួយនឹងចិញ្ចៀនមួយវង់ដាំត្បូងយ៉ាងធំមួយវង់ទៀត តម្លៃខ្ទង់ពាន់ដុល្លារឯណោះ។តាមរយៈទឹកចិត្តដ៏ល្អរបស់ស្វាមី តារាស្រីរូបនេះ មានចិត្តរំភើបមិនធម្មតានោះទេ ព្រោះតែស្វាមីជាទីស្រលាញ់ មិនត្រឹមតែថ្នាក់ថ្នមមើលថែតែមួយមុខទេ តែលោកក៏យល់ចិត្តនាងបានយ៉ាងល្អផងដែរ។

ជាមួយគ្នានេះដែរ តាមរយៈសកម្មភាពទាំងនេះ​អ្នកគាំទ្រពិតជាពេញចិត្តយ៉ាងខ្លាំង ចំពោះក្តីសុខដែលនាងមាន មើលទៅពិតជាពោរពេញដោយក្តីសុខ និងសុភមង្គលពិតៗតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here