គាំទ្រទេ! បញ្ហាក្មេងទំនើងព្រួតវា យប្អូនស្រី មរកត ប៉ារបស់ប្អូនថា ២ពាន់ដុល្លា គ្រាន់តែជំហានដំបូងប៉ុណ្ណោះ តែបើពិនិត្យមើលឃើញថា….

0
810

បើទោះបីជាឪពុកម្តាយក្មេងរងគ្រោះ ដែលត្រូវបានក្រុមក្មេងស្រីទំនើង៤នាក់ ធ្វើការវា យយ៉ាងចាស់ដៃ ទទួលសំណងជាទឹកប្រាក់ចំនួន ២០០០ដុល្លារ និងទទួលពាក្យសុំទោសទៅហើយក្តី ប៉ុន្តែនេះបើយោងតាមការបង្ហោះរបស់ ឪពុករបស់ក្មេងស្រីរងគ្រោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក កាលពីប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា រឿងរ៉ាវនេះនៅមិនទាន់ចប់នៅឡើយនោះទេ ពោលគឺ លោកនឹងស្នើរសុំដល់ខាងក្រសួងមន្ត្រី ឬសមត្ថកិច្ចទាំងអស់ ដែលជាប់ពាក់ព័ន្ធឲ្យជួយរកយុត្តិធម៌ និងដោះស្រាយតាមប្រព័ន្ធតុលាការតាមនិតិវិធីច្បាប់ផងដែរ។ជាក់ស្តែងឪពុកក្មេងស្រីរងគ្រោះបានរៀបរាប់បែបនេះថា: ក្នុងនាមខ្ញុំជាឪពុកជនរងគ្រោះ មរកត ខ្ញុំស្នើរសុំដល់ក្រសួងមានសមត្ថកិច្ច និងប្រព័ន្ធតុលាការជួយបន្តនិតិវិធីតាមផ្លូវច្បាប់ ហើយរឿងសំណងជំងឺចិត្ត ២០០០ដុល្លារ វាគ្រាន់តែជំហានដំបូង បន្ទាប់មកយកកូនខ្ញុំទៅពិនិត្យខាងផ្លូវអារម្មណ៍ និងរាងកាយ បើសិនរកឃើញថាកូនខ្ញុំមានសភាពធ្ងន់ធ្ងរ ខ្ញុំនឹងទាមទារសំណងបន្ថែមទៀតចំពោះមុខតុលាការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here