ចូលរួមត្រេកអរផង! ពេលនេះ មេក្រុមតន្រ្តីចចកសមុទ្រ និងភរិយា ទទួលសមាជិកថ្មី មុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់….

0
197

ភ្នំពេញ៖ តារាប្រុសស្រីដ៏មានប្រជាប្រិយភាព អ្នកនាងសុខ ស្រីលក្ខ័ណ៍ និងប្អូនប្រុស មេក្រុមចចកសមុទ្រ ហើយក៏ជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះ អ៊ុក រួន បានចាប់ដៃគ្នារៀបការជិត១ឆ្នាំមកហើយ ស្របពេលដែលពេលនេះស្រាប់តែទទួលបានដំណឹងល្អ។ ជាក់ស្តែងក្រោយក្រោយរៀបការជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ អ្នកទាំង២ក៏ទទួលបានសមាជិកថ្មីកូននៅក្នុងផ្ទៃ ស្របពេលដែលកាលពីយប់មិញនេះអ្នកទាំង២ក៏បានឃើញមុខកូនជាទីស្រលាញ់ហើយ ដែលបានសម្រាលដោយសុវត្ថិភាពទាំងម្តាយ និងកូន។

ដំណឹងដ៏ល្អមួយនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនពិតជារីករាយ និងរំភើបចំពោះពួកគេ ដែលក្រោយពរពោះយ៉ាងលំបាកអស់ពេលជាច្រើនខែមកនេះ ពេលនេះក៏សម្រាលកូនបានដោយជោគជ័យ រីឯមុខមាត់ក៏ស្រស់ស្អាតគួរឲ្យស្រលាញ់ខ្លាំងតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here