ម្ចាស់ហាងពេជ្រ ទ្រី ដាណា មានបំណងចង់ជួបក្មេងប្រុសដែលត្រូវឆ្កែខាំក្បា ល របួ សធ្ងន់ណាស់ ប៉ុន្តែលើកនេះមិនជួយភ្លាមៗទេ ព្រោះតែបញ្ហាគឺសង្ស័យថា….

0
318

ពិតជាគួរឲ្យអាណិតណាស់ ក្មេងប្រុសម្នាក់ត្រូវបានម្តាយរបស់គេអះអាងថាត្រូវបានឆ្កែខាំ ដោយម្តាយរូបនេះមានគណនីហ្វេសបុកឈ្មោះ “So Ka” ហើយបានរៀបរាប់ថា: 😭😭😭🙏🙏🙏 ខ្ញុំសែនអាណិតកូនប្រុសរបស់ខ្ញុំខ្លាំងណាស់ គាត់ត្រូវឆ្កែខាំ ឥឡូវខ្ញុំគ្មានលុយសោះយកគាត់ទៅពេទ្យ តើមានមិត្តភ័ក្រ្តបងប្អូនណាអាចជួយខ្ញុំបានទេ ខ្ញុំត្រូវយកគាត់ទៅស្កេ នខួ រក្បា លនៅវៀតណាម ឥឡូវខ្ញុំគ្មានលុយទេ មានតែអាណិតទឹកភ្នែកស្រឡាញ់កូនខ្លាំង ខ្ញុំសូមលើកដៃបួងសួងដល់ទេវតាជួយថែរក្សាកូនខ្ញុំឲ្យផុតពីគ្រោះចង្រៃនិងផង សាធុសាធុសាធុ 🙏🙏🙏😴😴😴។ ក្រោយមកបញ្ហានេះបានដឹងដល់ម្ចាស់ហាងពេជ្រ ទ្រី ដាណា ដោយអ្នកនាងមានបំណងចង់ជួយណាស់ ប៉ុន្តែមានការសង្ស័យមួយ ទើបមិនទាន់សម្រេចចិត្តថាត្រូវជួយភ្លាម ព្រោះខ្លាចថាដំណឹងជាដំណឹងបោកប្រាស់ដើម្បីបានប្រាក់ឧបត្ថម ដោយអ្នកនាងបានរៀបរាប់ថា: “តេីគាត់ជាម្តាយពិតដែររឺទេ?ខ្ញុំចង់ជួយតែខ្លាចជួនឈ្លាតឱកាស​ បេីអ្នកជាម្តាុយមែនសូមទាក់ទងមកខ្ញុំនៅថ្ងៃស្អែក”។

ជាក់ស្តែង មហាជនបានចូលមកខមិន និងបង្ហាញអារម្មណ៍ថាស្នាមរបួ សរបស់ក្មេង ហាក់មិនដូចឆ្កែខាំ ហើយគណនីនេះហាក់ដូចជាគណនីក្លែងបន្លំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here