ប្តីថា​ របស់អីក៏អូនអាចរកទិញបានដោយខ្លួនឯងដែល​ តែផ្កាអូនមិនអាចសុខៗទៅទិញវាមកជូនខ្លួនបាននោះទេ….

0
394

ប្រិយមិត្តពិតជាស្គាល់ហើយ អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាអតីតតារាសម្តែងមួយរូប ដែលមានប្រជាប្រិយជាខ្លាំង។ បន្ទាប់ពីអ្នកនាង បានរៀបមង្គលការរួច អ្នកនាង នឹងស្វាមីក៍បានទទួលជោគជ័យជាខ្លាំង ខាងមុខជំនួញ។ ហើយបើងាកមកមើលជីវិតឯកជនរបស់នាងវិញ មិនចាញ់តារាប៉ុន្មានទេ ដោយនាងរស់យ៉ាងមានសុភមង្គលជាមួយស្វាមីដែលចេះយល់ចិត្តនិងមានការផ្អែមល្ហែមជាខ្លាំង មិនចាញ់កំលោះក្រមុំឡើយ។ ជាក់ស្តែង កាលពីថ្ងៃទី១៤កុម្ភៈកន្លងទៅនេះ ដែលជាថ្ងៃនៃក្តីស្រលាញ់ ដោយស្វាមីរបស់អ្នកនាង បានជូនអ្នកនាង និងកូន ដើរកំសាន្ត និងញាំអាហារ ព្រមជាមួយបាច់ផ្កាដ៍ស្រស់ស្ងាត ថែមទាំងភ្ជាប់ជាមួយថា៖ “ប្តីថា​ របស់អីក៏អូនអាចរកទិញបានដោយខ្លួនឯងដែល​ តែផ្កាអូនមិនអាចសុខៗទៅទិញវាមកជូនខ្លួនបាននោះទេ Seyha Kem Momo_Morokot ខ្ញុំមិនដឹងនិយាយយ៉ាងម៉េចអោយសាកសមនិងសេចក្តីសុខគ្រប់យ៉ាងដែលម្នាក់ប្រុសនេះបានផ្តល់អោយខ្ញុំនិងគ្រួសារ​ វាលេីសពីការរំពឹងទុក្ខក្នុងជីវិតរបស់ខ្ញុំ​ បេីអោយរៀបរាប់វាមិនអស់នោះទេ​ពីទំហំនៃសេចក្តីស្រលាញ់មួយនេះ​ អូនគ្រាន់តែចង់ប្រាប់បងថា​ បងនិងកូនជាអ្វីៗគ្រប់យ៉ាងនៃជីវិតអូន​ happy Valentine’s Day My life for you seyhamommomofamily”៕​

LEAVE A REPLY

Please enter your comment!
Please enter your name here