ចេះតែឆ្ងល់ពេលសុំប្តីមួយ ចេះតែឆ្លើយថាអត់អារម្មណ៍រហូត ដល់ពេលតាមទាន់ផ្អើរភូមិតែម្តង….

0
206

មានការភ្ញាក់ផ្អើរមួយបានកើតឡើង កាលពីវេលាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅចំនុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ដោយមានស្ត្រីម្នាក់ ទើបសម្រាលកូនរួច ហើយត្រឡប់ទៅស្រុកដើម្បីផ្តាច់ដោះកូន ហើយពេលត្រឡប់មកវិញ នឹកប្តីខ្លាំងពេករហូតដាច់ចិត្តសុំប្តីអីៗគ្នាម្តង ស្រាប់តែប្តីតបវិញថាគ្មានអារម្មណ៍ ដែលធ្វើអោយប្រពន្ធមានការសង្ស័យជាខ្លាំង ហើយក៍បានតាមដានរហូតតាមទាន់ប្តីចេញពីបន្ទប់ស្រីទើបធ្វើអោយភ្ញាក់ផ្អើរតែម្តង។ ស្ត្រីរងគ្រោះនេះមានឈ្មោះថា កុត ដានី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ឯប្តីគាត់មានឈ្មោះថា យឹម សីហា អាយុ២៦ឆ្នាំ ចំណែកស្រីដែលរងការចោទនេះមានឈ្មោះថា នៅ ស្រីអូន អាយុ៣៤ឆ្នាំ មុខរបរនារីបម្រើការងារក្នុងហាងខារ៉ាអូខេ មានប្តីនិងមានកូន២នាក់ដូចគ្នា។ បើតាមសំដីរបស់ស្ត្រីរូបនេះបានអោយដឹងថា នាងជាមួយស្វាមីបានរួមរស់ជាមួយគ្នាអស់រយៈពេល១០ឆ្នាំមកហើយ ហើយទទួលបានកូន២នាក់ជាចំណងដៃ ដោយកូនបងអាយុ៦ឆ្នាំ និងកូនប្អុនអាយុទើបមួយខួបមួយខែ។កន្លងមកគាត់និងប្តីរបស់ខ្លួនរួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខ រហូតដល់សម្រាល់កូនទី២ ហើយមានអាយុជិតមួយខួប ស្រាប់តែប្តីគាត់ហាក់ប្លែកជាខ្លាំង ដោយប្តីគាត់តែងតែដើរលេងផឹកស៊ីដាច់យប់ សូម្បីតែសំដីសំដៅក៍ខុសពីមុនដែល ដោយតែងតែប្រើសំដីគំរោះគំរើយដាក់ខ្លួន។ រហូតមកទឡ់ពេលនាងនាំកូនទៅផ្តាច់ដោះនៅស្រុករួចត្រឬឡប់មកវិញភ្លាម គាត់ក៍បានរត់ទៅឪបប្តីនិងដោយក្តីនឹករលឹកប្តីខ្លាំងក៍បានសុំប្តីដេកមួយយប់ តែស្រាប់តែប្តីឆ្លើយមកវិញថា គ្មានអារម្មណ៍ ដែលធ្វើអោយគាត់មានការខ្មាស់អៀនជាខ្លាំង និងមានអារម្មណ៍សង្ស័យប្តីខ្លួនលួចមានស្រីទៀតផង។ ចាប់ពីពេលនោះមកកាត់ក៍បានតាមដានប្តីគាត់ ហើយក្រោយមកប្តីគាត់ក៍បានទាមទារសុំគាត់លែងលះគ្នា ដោយលើកយកហេតុផលថា គ្មានអារម្មណ៍ស្រលាញ់ ហើយបានហាមាត់សុំប្រពន្ធយកស្រីថ្មី​​ ដល់ពេលគាត់ដេញដោរសួរនាំស្រីនោះនៅឯណាប្តីមិនព្រមឆ្លើយ។ បើតាមសំដីបុរសជាប្តីវិញបានអោយដឹងថា ខ្លយនមានទំនាក់ទំនងស្នេហាជាមួយស្ត្រីខាងលើប្រមាណជាកន្លះខែមកហើយ ហើយកាលពីប៉ុន្មានថ្ងៃមុន នាងនឹងប្តីនាងក៍បានឈ្លោះគ្នា ហើយប្តីនាងក៍បានលក់ម៉ូតូចែកគ្នា និងនាំកូនទៅនៅស្រុកអស់ ដោយឡែក នៅយប់កើតហេតុខ្លួនក៍បានលប់ចូលទៅក្នុងបន្ទប់ស្រីអូន និងបានសួរនាំនាងថា បើនាងលែងប្តីហើយ នាងសុខចិត្តរួមរស់ជាមួយខ្លួនអត់ ស្រាប់តែប្រពន្ធចូលទៅទាន់ក៍ផ្ទុះកក្រើកតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here