ម្សិលមិញ​យក​កូន​ទៅ​ពេទ្យ អាអូន​មាន​អាការៈ ផ្ដាសាយ​ ហៀរសំបោ ក្អក ខ្ញុំ​ខំ​រុញ​កូន​ទៅ​ជិត​គាត់ ឲ្យ​ស្រួល​ពិនិត្យ​ខ្លាច​គាត់​ពិបាក…គាត់​ស្រែក​ថា​កុំ កុំ​មក​ជិត​ពេក ហើយ​ឲ្យ​ខ្ញុំ​បង្ខិតកូន​ទៅ​កន្លែង​ដើម​វិញ…

0
175

បើតាមគណនីមួយឈ្មោះ Vannak Kumnith បានបង្ហោះលើបណ្តាញសង្គមថា៖ “ម្សិលមិញ​យក​កូន​ទៅ​ពេទ្យ អាអូន​មាន​អាការៈ ផ្ដាសាយ​ ហៀរសំបោ ក្អក។ ខ្ញុំ​បាន​រៀប​ចំ​ពាក់​ម៉ាស​ឲ្យ​គេ…ទៅ​ជួប​ពេទ្យ​ពាក់​កណ្ដាល​ស្វយ័ត​មួយ ហើយ​ជួប​ជាមួយ​អ្នក​គ្រូ​ពេទ្យ​ម្នាក់…អ្វី​ដែល​ចង់​និយាយ​ពេល​នេះ គឺ​អ្នក​គ្រូ​ពេទ្យ​ដែល​មាន​វ័យ​ក្បែរ ៥០ ហាក់​ខ្ពើម​អ្នក​ជំងឺ មិន​ដឹង​ថា​គាត់​ខ្លាច covid 19 ឬ​យ៉ាង​ណា…ខ្ញុំ​ខំ​រុញ​កូន​ទៅ​ជិត​គាត់ ឲ្យ​ស្រួល​ពិនិត្យ​ខ្លាច​គាត់​ពិបាក…គាត់​ស្រែក​ថា​កុំ កុំ​មក​ជិត​ពេក (គាត់​ថា​ជិត​ធុងសម្រាម) ហើយ​ឲ្យ​ខ្ញុំ​បង្ខិតកូន​ទៅ​កន្លែង​ដើម​វិញ…ខ្ញុំ​ក៏​ធ្វើ​តាម ហើយ​គាត់​ក៏​យក​ប្រដាប់​ពិនិត្យសួត​មក​ពិនិត្យ គ្រាន់​តែ​យក​មក​ប៉ះខ្លួន​ភ្លាម គាត់ដក​ភ្លាម ហើយ​ថា សួត អត់​អី​ទេ…ហើយ​គាត់​ប្រាប់​កូន​ខ្ញុំ​ឲ្យ​ហាមាត់ ហើយគាត់​យក​ពិល​បញ្ចាំងមើល​ពី​ចម្ងាយ(តាម​ធម្មតា គឺ​គេ​យក​ឈើ​សំប៉ែត​មក​ទល់​មាត់​មើល)…បន្ទាប់​មកគាត់​និយាយ​ទៀត​ថា បំពង់កអត់អី​ទេ…ខ្ញុំ​សួរ​បញ្ចាក់​ថា ឃើញ​ច្បាស់​ហើយ​អ្នក​គ្រូ?

គាត់​ថា​ច្បាស់​ហើយ…ហើយ​ក៏​យក​ថ្នាំ​មក​ញុំា​នៅ​ផ្ទះ…ឥឡូវ​កូន​ខ្ញុំ​វិវត្ត​ពី​ក្អក មក​រាគ ក្អួត ទៀត…ព្រឹក​នេះ​គេង​រហូត…!”៕

LEAVE A REPLY

Please enter your comment!
Please enter your name here