ចប់បាត់! រាត្រីទឹកឃ្មក្លាយជារាត្រីទឹកខ្មេះ! យប់ផ្សំដំនេក ស្រាប់តែកូនកំលោះត្រូវសាច់ញាតិកូនក្រមុំវៃឡើងប៉ោងមុខ ដល់ពេលសួរនាំ​ដឹងការពិតចង់ដាច់ផ្ងារ

0
186

មានការភ្ញាក់ផ្អើរជាខ្លាំង នៅចំនុចភូមិដើមស្លែង សង្កា ត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១០និង៥០នាទី យប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ ដោយមានករណីហឹង្សាររវាងក្រុមគ្រួសារខាងស្រីជាមួយកូនកំលោះ ដោយសារតែ​​​​​រឿងចាក់ធុងបាស​។ បើតាមសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុកូនកំលោះ និងកូនក្រមុំបានចាក់ធុងបាសរាំលេងយ៉ាងសប្បាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែមួយសន្ទុះក្រោយមកភាគីទាំង២ក៍បានឈ្លោះប្រកែកគ្នាពីរឿងចាកភ្លេងរាំ ដោយកូនក្រមុំបិទធុងបាស ដោយាសារយប់ជ្រៅពេកខ្លាចរំខានដល់អ្នកជិតខាង ចំណែកកូនកំលោះទទូចរាំលេងបន្ត ហើយក៍ខ្វែងគំនិតគ្នារហូតផ្ទុះជាហឹង្សារកើតឡើង ធ្វើអោយកូនកំលោះ ណិងបងប្រុសប៉ោងមុខ ឯបងប្អូនកូនក្រមុំរងរបួសស្រាល។ ក្រោយចប់ជំលោះកូនកំលោះក៍បានគេចទៅដេកនៅផ្ទះម្តាយវិញ ដោយមិនបានផ្សំដំណេកជាមួយកូណក្រមុំទេ ព្រោះខ្លាចបងប្អូនខាងកូនក្រមុំតាមរករឿងដល់បន្ទប់ផ្សំដំណេក។ ក្រោយកើតហេតុភាគីទាំង២ក៍បានទៅដាក់ពាក្យបណ្តឹង ទាំអធំក្លិនស្រាអោយហួង ហើយនិយាយឡើងស្អិតមាត់ ភ្លាមនោះសមត្ថកិច្ចក៍បានអោយផ្លុំជាតិអាកុល តែពួកគេមិនព្រម ហើយក៍បានត្រឡប់ទៅផ្ទះរៀងខ្លួន ដោយរងចាំមកដាក់ពាក្យបណ្តឹងម្តងទៀតនាពេលស្អែក។ លុះដល់ស្អែកឡើង ក៍មិនឃោះញពួកគេមកដាក់ពាក្យបណ្តឹងដែរ រហូតដល់ពេលរសៀល សមត្ថកិច្ចក៍បានហៅភាគីទាំង២អោយមកសម្រុះសម្រួឡគ្នាវិញ ដើម្បីកុំអោយមានការគំគួនគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here