យាយពិការជើង….តាពិការភ្នែក😥 រស់នៅតែ២នាក់យាយតាក្នុងខ្ទម ចាស់១ ដែលនៅក្រោយភូមិ ដាច់ ដោយឡែកពីគេ….សូម្បីតែពេល ខ្លះពួកគាត់ទាំងពីនាក់ ដេកអត់អាហារ ក៏មានដែរ ហើយពេលខ្លះទៀត…

0
258

បើតាមគណនីឈ្មោះ យុវជនជួយ ប្រជាជនកម្ពុជា បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីលោកតាលោកយាយកំសត់២នាក់ គ្មានផ្ទហសំបែងនៅត្រឹមត្រូវ រស់នៅលើគ្រែមានតែតង់កៅស៊ូហ៊ំព័ទ្ធ ហើយពួកគាត់ទាំង២ជាជនពិការទៀត ដោយលោកយាយពិកាជើង ចំណែក លោកតាពិការភ្នែក។ បើតាមគណនីនេះបានបង្ហោះថា៖ “😥យាយពិការជើង….តាពិការភ្នែក😥
រស់នៅតែ២នាក់យាយតាក្នុងខ្ទម
ចាស់១ ដែលនៅក្រោយភូមិ ដាច់
ដោយឡែកពីគេ….សូម្បីតែពេល
ខ្លះពួកគាត់ទាំងពីនាក់ ដេកអត់អាហារ
ក៏មានដែរ ហើយពេលខ្លះទៀត ពួកគាត់
ត្រូវទទួលទានបាយឆៅ ឬ មួយក៏បាយខ្លោច
តែម្តង….ព្រោះតែតាជាអ្នកដាំបាយ ជាមួយនឹង
ភ្នែកពិការរបស់គាត់ 😥 រីឯលោកយាយវិញ
ខ្វិនដើរមិនរួចនោះទេ ព្រមទងមានរូបកាយ
ស្គមស្គាំងខ្លាំងណាស់…… ក្រោយពីបានឃើញ
ដោយផ្ទាល់ហើយ ខ្ញុំពិតជាអាសូរពួកគាត់ណាស់
ឥឡូវនេះ មានតែទុកថវិការអោយពួកគាត់១ចំនួន
សិន ហើយខ្ញុំក៏សង្ឃឹមថា នឹងមានបងប្អូនយើង
ដទៃទៀត នឹងចូលរួមចំណែកជួយពួកគាត់ដែរ ។
Tel: 093633500

ទីតាំង÷ ភូមិថ្នល់កែងជើង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។”៕

LEAVE A REPLY

Please enter your comment!
Please enter your name here