កាន់តែសង្វេគ! បន្ទាប់ពីកូនប្រុសស្រីទើបតែស្លាប់ ពេលនេះឪពុកបានលាចាកលោកម្នាក់ទៀតហើយ ក្រោយភ្លើងឆេះផ្ទះ….

0
202

ប្រិយមិត្តដឹងហើយរឿងករណីអគ្គីភ័យមួយដែលបានកើតឡើង កាលពីថ្មីៗនេះ ហើយបានធ្វើអោយគ្រួសារមួយរងគ្រោះជាខ្លាំង ដោយកូនបានបា ត់ ប ង់ ជីវិតចំណែកឪពុករងរបួសធ្ងន់កំពុងសម្រាក់ព្យាបាលនៅវៀតណាម រីឯប្រពន្ធក៍របួសធ្ងន់ផងដែរ។ ដោយឡែក បើតាមគណនីមួយឈ្មោះ Chhou Kimleng បានបង្ហោះលើបណ្តាញសង្គមថា៖ “សែនអាណិតណាស់បងប្រុស ឈួ គង់ស្រ៊ុន​​ ម៉ោងនេះពេលនេះបងទៅអោយបានសុខចុះ បើមានជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះ កូនប្រុសកូនស្រីទៅមិនទាន់បានប៉ុន្មានម៉ោងផង ឥលូវបងទៅចោលប្រពន្ធបងទៀតហើយខ្ញុំមិនដឹងជួយបងយ៉ាងណាទេបងអើយ​ ហើយបងស្រីមិនដឹងម៉េចទេ”។ ​គួរបញ្ជាក់ថា បើតាមគណនីបងស្រី ដាណា ក៍បានបង្ហោះថា៖ “ស៊ីវអេង ក្មួយ​ទ្រាំ​បាន ៩ថ្ងៃ​ហើយ តែ​មិន​អាច​ទ្រាំ​ទៀត​បាន។ កូន​គេ កូន​យើង ពិត​ជា​អាណិត​ណាស់ អាណិត​ខ្លោច​ចិត្ត គិត​ថា​ប្រហែល​អាច​ជួយ​បាន តែ​គាត់​នៅ​ក្មេង​ពេក គាត់​ឈឺ​ចាប់​ពេក​ហើយ។ សូម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​សព ដែល​បាត់​បង់​កូន​ទី​ស្រលាញ់​ម្នាក់​ទៀត។

បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ ភ្លើង​ឆេះ​តាំង​ពី​ថ្ងៃ​ទី២ តែ​គាត់​ទ្រាំ​បាន​ដល់​ថ្ងៃ​នេះ ខ្ញុំ​មិន​អាច​ជួយ​អី​បាន ក្រៅ​ពី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួក​គាត់ ខ្ញុំ​ក៏​ជា​ម្ដាយ​ម្នាក់​ដែរ ពេល​បាត់​បង់​កូន​មិន​ដឹង​ឈឺ​ចាប់​ប៉ុណ្ណា​ទេ ហើយ​ខ្លោច​ចិត្ត​កាន់​តែ​ខ្លាំង​គឺ​បាត់​បង់​កូន​ទាំង២នាក់។ កាល​ឆេះ​ភ្លាម គាត់​ប្រឹង​ជួយ​កូន​ទាំង២ ទើប​របួស​ធ្ងន់​ចឹង។ខ្ញុំ​មាន​តែ​ថវិកា​ខ្លះ ជួយ​ដល់​គ្រួសារ ដើម្បី​ព្យាបាល​បន្ត​ចំពោះ​ឪពុក​កំពុង​នៅ​ប្រទេស​វៀតណាម ព្រោះ​លឺ​ថា​នៅ​មាន​ស្ថានភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ។ សង្ឃឹម​ម្ដាយ​ឪពុក​ទាំង​២នាក់​នេះ អាច​ប្រឹង​ប្រែង​រស់​បន្ត និង​កាត់​ចិត្ត​ចំពោះ​អ្វី​ដែល​កន្លង​ហួស។ មិន​ដឹង​ថា​ហេតុ​អី​ទេ​លោក​អើយ បាន​ភ្លើង​ឆេះ​ទាំង​គ្រួសារ​ចឹង។”៕

LEAVE A REPLY

Please enter your comment!
Please enter your name here