ភ្នំពេញ៖ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលបានប្រឡូលចូលវិស័យសិល្បៈអស់រយៈពេលជាង២០ឆ្នាំ មកហើយ តារាប្រុសរូបនេះនៅតែអាចទាក់ចិត្តអ្នកគាំទ្របានរហូតមកដល់បច្ចុប្បន្ននេះ។ដោយឡែកលោក ព្រាប សុវត្ថិ ក្រៅពីអាជីពជាអ្នកចម្រៀង លោកបានបើកហាងលក់នំបញ្ចុកខ្មែរយ៉ាងទំនង ដែលមានអ្នកគាំទ្រច្រើនកុះករ អ្វីដែលកាន់តែពិសេសនោះកំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយជាម៉ូយប្រចាំហាងរបស់លោកផងដែរ។ក្រោយពី ឱក សុគន្ធកញ្ញា បានញាំនំបញ្ចុករួចហើយ ក៏បានសរសេរសាមួយឃ្លាថា “អូនមិនពូកែធ្វើទេ.. តែពូកែហូប ផ្ទះ ព្រាបសុវត្ថិនោះអី ឆ្ងាញ់សា ឡប់”។ក្រោយពីឃើញការបង្ហោះបែបនេះ ភ្លាម លោក ព្រាប សុវត្ថិ មិនបង្អង់យូរ ក៏បានបង្ហោះសារឆ្លើយតបពាក្យផ្អែមល្ហែមទៅកាន់ ឱក សុគន្ធកញ្ញា ភ្លាមវិញថា “គ្រាន់តែឮថាអូនចង់ញ៉ាំភ្លាម បងរត់ទៅកាន់ចាន លើកឆ្នាំង កាន់វែក លើកខ្ទះ វិចខ្ចប់ ឲ្យគេយក
ទៅភ្លាម ។ ញ៉ាំទៅអូន មិនធាត់ទេ សុទ្ធតែបន្លែ បើអូនចង់ញ៉ាំ កុំភ្លេច call មកបង អូនឮអត់ អូនញ្ញា អូនលី ក្មួយឆលី ហិហិហិ”។គ្រាន់តែលោក ព្រាប សុវត្ថិ បង្ហោះបែបនេះភ្លាមក៏មានហ្វេនៗជាច្រើនចូលទៅខមមិនបែបលេចសើចថា អីយ៉ាអាយដលនិយាយផ្លែផ្កាឲ្យបងញ្ញាទៀត អត់ខ្លាចប្តីគេទេអី តែទោះជាយ៉ាងណាទាំងនេះគ្រាន់តែជាពាក្យលេចសើចតែប៉ុណ្ណោះគ្មានលើសនិងទេ ព្រោះ ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា រាប់អានគ្នាដូចជាបងប្អូនទៅហើយ៕