ស្វីតកប់ម្មង! ប៉ែន ចំរ៉ុង គេចមកប្រើជីវិតបែបសាមញ្ញាម២នាក់ប្តីប្រពន្ធ ឡើងហ្វេនៗច្រណែនតែម្តង

0
225

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ តារាប្រុសមានប្រជាប្រិយភាព គឺលោក  ប៉ែន ចំរ៉ុង បានរៀបការកសាងជីវិតអាពា ហ៍ពិពាហ៍ ស្របពេលរៀបការមិនបានប៉ុន្មានផង រូបលោកក៏មានដំណឹងល្អភ្លាម ដោយពេលនេះភរិយាលោកកំពុងពរពោះកូនដំបូងក្រោយរៀបការផងដែរ។ យ៉ាងណាមិញ ក្រោយភរិយាកំពុងពរពោះកូនក្នុងផ្ទះ រូបលោកតែងតែមើលថែថ្នាក់ថ្នមភរិយាបានយ៉ាងល្អ ដោយមើលទៅរូបលោកជាមួយភរិយាកាន់តែមានភាពផ្អែមល្ហែម និង​សុភមង្គល គួរឲ្យច្រណែនខ្លាំង។ ជាក់ស្ដែង ថ្មីៗនេះ លោកបានបានបង្ហោះរូបភាពយ៉ាងសាមញ្ញជាមួយភរិយា ដោយរូបលោក​ បានមកលំហែនៅតាមខេត្ត។ ដោយរូបលោកបង្ហោះ មើលទៅពោរពេញដោយស្នាមញញឹម ក្នុងនោះដែរ ក៏មានម្ហូមជាច្រើន​ផងដែរ។ ក្រោយអ្នកគាំទ្រ លោកបានឃើញរូបភាពលោក ជាមួយភរិយារួច មានហ្វេនជាច្រើន កំពុងច្រណែនជាមួយជីវិតគ្រួសារលោកជាខ្លាំង ដែលមានពេលឲ្យភរិយា ខណៈរូបនាង កំពុងតែពរពោះ ត្រូវការការមើលថែយ៉ាងដិតដល់ ពីស្វាមីរបស់នាង៕ ប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here