មិនធម្មតា! បេនី យ៉ាំង បើកបង្ហាញផ្ទះវីឡាដ៏ស្កឹមស្កៃរបស់ខ្លួន ថែមទាំងសរសេរលើកទឹកចិត្តខ្លួនឯងថា…

0
475

កញ្ញា បេនី យ៉ាំង គឺជាតារាស្រីមួយរូបដែលមានសម្រស់ស្រស់ស្អាត ជាពិសេសកញ្ញាក៏មានសមត្ថភាពក្នុងការបើកជំនួញលក់ផលិតផលតាមហ្វេសបុកដ៏ជោគជ័យទៀតផង ទោះបីជាពេលនេះកញ្ញា បេនី យ៉ាំង ស្ងាត់ពីសិល្បះមែន ប៉ុន្តែកញ្ញានៅតែទទួលបានការគាំទ្រដដែរ។ យ៉ាងណា កាលពីពេលថ្មីៗនេះ កញ្ញា បេនី យ៉ាំង បានបើកបង្ហាញនៅផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ កញ្ញា មើលទៅពិតជាធំណាស់ ជាពិសេសទ្រព្យសម្បត្តិគឺជាញើសឈាមដែល កញ្ញា បេនី យ៉ាំង ប្រឹងរកដោយបាតដៃរបស់ខ្លួនឯង ទើបកញ្ញាបានបង្ហោះសារបែបនេះថា:

“មិនដែលគិតថាខ្លួនឯងនឹងធ្វើបានមកយ៉ាងលឿនបែបនេះទេ ដោយដៃខ្ញុំទាំងពីរទទេស្អាត រហូតខ្ញុំបានវាមក ខ្ញុំចង់និយាយអគុណខ្លួនឯង បើសិនជាគ្មានខ្លួនឯងដែលខំដាក់ដំបូលន្មានល្អៗយ៉ាងខ្លាំងបំផុតដើម្បីធ្វើវានោះទេក៏ខ្ញុំមិនអាចសំរេចវាបានដែរ ខិតខំប្រឹងប្រែងក្នុងភាពរឹងមាំ ហើយជោគជ័យនឹងបង្កើតជាសំលេង😇😇
Thank Benne yang for making benne yang happy
My day ☀️💚😇”៕

LEAVE A REPLY

Please enter your comment!
Please enter your name here