ចូលរួមរំលែកទុក្ខផង! អ្នកនាង ខាត់ សុខឃីម ជួបទុក្ខធំលោកឪពុកទទួលមរណះភាពភ្លាមៗ

0
65

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ តារាស្រីពហុជំនាញអ្នកនាង ខាត់​សុឃីមហើយ យ៉ាងណាមិញ ជាដំណឹងដ៏ក្រៀមក្រំ សម្រាប់ត្រកូលខាត់ ដោយឪពុកបង្កើតរបស់ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពទាំងអាល័​យ។ ដំណឹងនេះ បានធ្វើឲ្យមហាជនតក់ស្លុតយ៉ាងខ្លាំង ព្រោះការបាត់បង់ឪពុករបស់អ្នកនាង ខាត់ សុឃីម គឺជាការបាត់បង់សិល្បករជើងចាស់ ផ្នែកតន្រ្តីបុរាណដ៏មានទេពកោសល្យមួយរូប។ជុំវិញដំណឹងទទួលមរណភាពរបស់សិល្បករជើងចាស់ ផ្នែកបុរាណនៅពេលនេះ ស្វាមីរបស់អ្នកនាង ខាត់ សុឃីម បានថ្លែងប្រាប់ លោក ហេងឡុង ថា ឪពុកក្មេករបស់លោកពិតជាបានទទួលមរណភាពមែន។ ដោយសារតែពេលនេះក្រុមគ្រួសារ កំពុងមានទុក្ខជាទម្ងន់ អ្នកនាង ខាត់ សុឃីម មិនអាចផ្តល់បទសម្ភាសន៍ទៅអ្នកសារព័ត៌មានផ្ទាល់បានឡើយ។ នេះបើតាមអ្វីដែលលោក ហេងឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ថ្លែងប្រាប់ Fresh News Plus មុននេះបន្តិច។

LEAVE A REPLY

Please enter your comment!
Please enter your name here