ពិតជាស្មានមិនដល់មែន! អ្នកនាង ខាត់ សុខឃីម រៀបរាប់ពីប្រថ្នូរមុនពេលដែលលោកឪពុកខ្លួនស្លា ប់គឺមានដូចជា

0
88

ហ្វេសប៊ុក ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះជារឿងមួយដ៏ក្រៀមក្រំសម្រាប់ការបាត់បង់អ្នកមានគុណរបស់គ្រួសារត្រកូលខាត់ សូម្បីតែពាក្យលាមួយម៉ាត់ក៌គ្មាន​​អ្នកនាង ខាត់ សុឃីម និយាយថា មុនពេលឪពុកទទួល​ មរណភាពមួយខែ ឪពុករបស់អ្នកនាង តែងតែទន្ទេញជាប់មាត់ថា ចាំមើលនៅពេលលោកស្លា​ ប់ នឹងមិនអោយកូនចៅណាពិបាកនោះទេ តែអាចម៍នោមក៏មិនអោយបម្រើដែរ ហើយបើទោះជាម្ដាយរបស់អ្នកនាង ពន្យល់ថាកុំនិយាយពាក្យអពមង្គលបែបនឹង ក៏លោកនៅតែនិយាយដាក់ត្រចៀកភរិយា។ ជាមួយនឹងការនិយាយជាប្រថ្នូលនោះ អ្នកនាងថា លោកឪពុករបស់អ្នកនាង ក៏ទទួលមរណភាពដោយមិនអោយកូនចៅណា​មួយពិបាកមែន ដោយពេលលោកទទួលមរណភាព គឺសូម្បីតែភរិយារបស់លោកក៏មិនទាន់ដង្ហើមផង។អ្នកនា​ងថា លោកទទួលមរណភាពដោយសារបញ្ហាលើសឈាមហើយអាចនឹងគាំងបេះដូង ខណៈដែលជម្ងឺនេះ គឺមានជាប្រចាំមកហើយ ប៉ុន្តែលោកព្យាយាមទ្រាំមិនអោយកូនចៅដឹង។ អ្នកនាងថា អ្នកនាងក៏សម្ដែង ហួសចិត្ត មួយទៀតផងដែរ ដែលឪពុករបស់អ្នកនាង ធ្លាប់មានសភាពធ្ងន់ និងចូលសង្គ្រោះបន្ទាន់ច្រើនលើកមកហើយ ប៉ុន្តែមិនដែលអី តែបែរជាមកអី ក្នុងពេលដែលលោកមើលទៅដូចរឹងមាំហើយ។ អ្នកនាងថា នៅក្នុងពេលខ្លះកំពុងលេងភ្លេង គឺឪពុករបស់លោកត្រូវដឹកទៅសង្គ្រោះបន្ទាន់ក៏មានដែរ ប៉ុន្តែគ្រប់លើកដែលកូនចៅ ភ័យបារម្ភឡើងព្រលឹងចេញក្រៅខ្លួនទាំងនោះ បែរជាឆ្លងផុតរហូត បែរជាលោកមកទទួលមរណភាពក្នុងពេលដែលគ្មានធ្វើទុក្ខអីសោះ និង មើលទៅដូចរឹងមាំ។អ្នកនាងថា លោកបានទាំងប្រកែកនឹងភរិយាមិនលេបថ្នាំលើសឈាម ក្នុងប៉ុន្មានថ្ងៃហ្នឹងនោះផង ដោយសារតែលោកយលើថាសុខភាពរបស់ខ្លួនជាហើយ។ អ្នកនាង ខាត់ សុឃីម បានបន្តទៀតថា ពិធីបុណ្យសពរបស់ឪពុកមិនឯកោទេ ដោយមានញាតិចុះឡើងព្រោងព្រាត តាំងពីឪពុក​ចែ​កឋាននោះផង។ អ្នកនាងនិយាយថា នៅពេលឪពុកអ្នកនាងទទួលមរណភាព ទើបដឹងថាមានអ្នកអាណិតស្រលាញ់ឪពុកអ្នកនាងច្រើន ដោយទាំងអ្នកភូមិ និងអ្នករាប់អានលោកជិតឆ្ងាយសុទ្ធតែសម្រុកមកចូលរួម ខណៈដែលអ្នកខ្លះទ្រហ៊ោយំបោកខ្លួន ដែលអ្នកនាងឃើញហើយក៏រំភើបជំនួសឪពុក។

LEAVE A REPLY

Please enter your comment!
Please enter your name here