ផ្ទុះការភ្ញាក់ផ្អើល! នៅសុខៗអ្នកនាង ឪក សុគន្ធកញ្ញា ត្រូវ ត្រូវឪពុកបង្ហោះសារថា កូនមិនស្គាល់ឪជាពិសេសឆ្លៀតភ្ជាប់ជាមួយនិង

0
441

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ កំពូលតារាចំរៀងល្បី អ្នកនាង ឪក សុគន្ធកញ្ញា យ៉ាងណាមិញពផ្ទុះការភ្ញាក់ផ្អើលព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវឪពុកបង្កើតឈ្មោះថា ឱក បូនី ស្រាប់តែសរសេរសារ ភ្ជាប់ជាមួយរូបភាព ៣ សន្លឹកបង្ហោះជាសាធារណៈតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ ក្នុងន័យថា អ្នកនាង ឱក សុគន្ធកញ្ញា ជាកូនមិនស្គាល់ឪ ។សារនិយាយសំដៅលើកំ ពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពីសំណាក់ឪពុកគឺលោក ឱក បូនី ដែលជាតន្រ្តីកររូបនេះ មានអត្ថន័យថា «ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪជាអ្នកដាក់ឱ្យ» ។ សារខ្លីដែលបង្គប់អត្ថន័យត្អូញត្អែរទៅកាន់កូនស្រីបែបនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និង ងឿងឆ្ងល់ថាតើមានរឿងអ្វី កើតឡើងរវាងឪពុក-កូនពួកគេ ។តែយ៉ាងណា ទោះបីជានៅសុខៗលោក ឱក បូនី ស្រាប់តែបង្ហោះសារចោទកូនស្រីថាមិនស្គាល់ឪបែបនេះ តែរឿងរ៉ាវនៅពីក្រោយខ្នងយ៉ាងណាគេនៅមិនទាន់អាចសន្មត់បាននៅឡើយទេ ថាមានបញ្ហាអ្វីឱ្យប្រាកដ មានតែរង់ចាំការបកស្រាយពីសាមីខ្លួនដោយផ្ទាល់ជាមុនសិន ៕ សូមទស្សនារូបភាពខាងក្រោមនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here