កាន់តែកក្រើកហើយ! ក្រោយបង្ហោះសារថាកូនមិនស្គាល់ឪរួចស្រាប់តែ ឪក សុគន្ធកញ្ញា មានប្រតិកម្មបែបនេះនិងតបតទៅឪពុកវិញថា

0
365

(ភ្នំពេញ)៖ ប្រិយមតិត្តជ្រាបច្បាស់រួចហើយថា មានការភ្ញាក់ផ្អើលជាខ្លំាងក្រោយគណនីហ្វេសប៊ុកឈ្មោះ​ «ឱក បូនី» (Aok Bony) បានសរសេរបង្ហោះ​ ដោយភ្ជាប់ជាមួយនឹងរូបថតមង្គលការរបស់ ឱក សុគន្ធកញ្ញា ជាមួយនឹងស្វាមីថា «ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ»។ តាមរយៈប្រយោគមួយឃ្លានេះ បានធ្វើឲ្យមហាជនសម្ដែងការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ដោយមិននឹកស្មានថា រឿងរ៉ាវដែលបានកប់ទុករាប់ឆ្នាំមកហើយនោះ បែរជាត្រូវលើកបើកកកាយ យកមកនិយាយរំឭកឡើងវិញ ទាំងដែលកូនស្រីកំពុងជោគជ័យ ក្នុងជីវិតទៅហើយនោះ។ជុំវិញសារពីសំណាក់ឪពុកដ៏គួរឲ្យភ្ញាក់ផ្អើលនេះ តារាចម្រៀងល្បីឈ្មោះ​ប្រចាំក្នុងផលិតកម្មរស្មីហង្សមាស បានថ្លែងប្រាប់ Fresh News Plus តាមទូរស័ព្ទនៅរសៀលថ្ងៃនេះថា នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់ (ឪពុក) ប​ង្ហោះសារ​នេះមែន នាងចង់ឲ្យទៅសួរលោកឪពុកវិញថា​ ហេតុអ្វីនៅសុខៗ បង្ហោះពាក្យនេះឡើង។ឱក សុគន្ធកញ្ញា និយាយថា «ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅ សួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? (រួចក៏ចុចបិទទូរស័ព្ទ និងទំនាក់ទំនងលែងបានតែម្ដង)»។យ៉ាង​ណា​មិញ Fresh News Plus បានព្យាយាមទំនាក់ទំនង តាមសាអេឡិចត្រូនិចទៅកាន់លោក ឱក បូនី ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះឡើយ ខណៈបណ្ដាញទំនាក់ទំនងសង្គមរបស់លោកត្រូវបានបិទ។ដោយឡែក នៅក្នុង​សារដែលបានចូលមកខមមិន ការបង្ហោះខាងលើ តាមរយៈហ្វេសប៊ុកឈ្មោះ «ChanTha Thron» បានខមមិ​នថា «លោកពូនិយាយបែបហ្និង ក៏មិនសមដែរ? បើជា​ឪពុកម្នាក់ ដែលផ្ដល់ភាពកក់ក្តៅឲ្យកូន ម្ល៉េះគាត់មិនធ្វើ បែបនឹងទេ។ កូនៗគ្រប់គ្នាតែងចង់បានភាពកក់ក្តៅពីឪពុកម្ដាយ ចុះលោកពូមានស្គាល់អ្វីថាកក់ក្តៅ​ដែរឬទេ បើ ចិត្តជាឪពុក ហេតុអ្វីនិយាយបែបនឹង គួរណាតែឃើញកូនមានក្ដីសុខហើយសប្បាយចិត្ត តែនេះបែបជានិយាយឲ្យកូនង៊ីចឹងវិញ គិតថាជាឪពុកអ៊ីចឹងធ្វើបែបណា និយាយក៏បានតាមចិត្តមែន?»ក្នុងនោះ ក៏មានគណនីហ្វេស​ប៊ុកជាច្រើនទៀត បានបង្ហាញទស្សនៈមិនគាំទ្រការបង្ហោះសារ ក្នុងន័យ​កូនមិនស្គាល់ឪពុកបែបនេះដែរ ខណៈដែលមានសារមួយចំនួនគាំទ្រឪពុកនាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here