ព្រឺក្បាលខ្ញាក! ថមមី ជួបរឿងស្រៀវឆ្អឹងខ្នងមួយនេះដោយពោតចេញ សក់ក្រង និងមានកន្ទុយចំនួន

0
118

អាចនិយាយបានថា តារាចម្រៀង សួស វីហ្សា ជាតារាស្រីមួយរូប ដែលហ៊ានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយ​បានចូលរោងការជាមួយស្វាមីតាមប្រពៃណី កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ បើទោះបីជាពេលបច្ចុប្បន្ន ប្រជាប្រិយភាពរបស់នាង កំពុងហក់លោតខ្លាំងក្នុងផលិតកម្មចម្រៀងក៏ដោយ។ដោយឡែក កន្លងមក តាំងពីរៀបការរួច តារាស្រីសម្លេងផ្អែមរូបនេះ តែងតែបង្អួតភាពផ្អែមល្ហែម ជាមួយស្វាមី លោក ថម មី ដែលជាតារាសម្ដែង ធ្វើឲ្យអ្នកគាំទ្រ តែងលាន់មាន់សរសើរ និងលួចច្រណែនមិនស្ទើរនោះទេ។ អ្វីដែលពិសេស គឺចាប់តាំងពី ពេលដែលពួកគេទាំង២នាក់ ទទួលបានកូនក្នុងពោះជាចំណងដៃមក ជានិច្ចជាកាល ប្ដីប្រពន្ធមួយគូនេះ កាន់តែល្អូកល្អើនដាក់គ្នាខ្លាំងជាងមុន ដោយតែងតែចេញលំហែ នៅក្រៅផ្ទះ និងធ្វើដំណើរកម្សាន្ត ជាមួយគ្នាយ៉ាងមានក្ដីសុខជាញឹកញាប់ ផងដែរ។ ក្រលេកមើលកាលពីថ្មីៗនេះពិតជាប្លែកក្រោយគណនីយ្យហ្វេសប៊ុករបស់ ថមមី បានបង្ហោះសារនិងវីដេអូមួយថា  សូមជួយស៊ែ វីដេអូនេះផងបងប្អូន ដើម្បីចែករំលែករឿងដ៍អស្ចារ្យនេះ ព្រោះតាំងពីកើតមកខ្ញ៉ំមិនដែលជួបរឿងចម្លែកបែបនឹងទេ  បងប្អូនជួយស៊ែរបានបុណ្យកើតមានដល់បងប្អូន បើមិនជឿ ក៉ំប្រមាថ មានដើមពោតមួយដើមដុះចេះសក់ក្រងនិងកន្ទុយស្លឹក៩  នៅខេត្តស្វាយរៀង ភូមិ បន្ទាយ ឃ៉ំកណ្តៀងរាយ ស្រុកស្វាយទាប ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Posted by Tommy Real on Saturday, July 25, 2020

LEAVE A REPLY

Please enter your comment!
Please enter your name here