មានម្លឹងៗ! បើកបង្ហាញវីឡាថ្មីទើបទិញ១ទៀតរបស់ថៅកែពេជ្រ ទ្រីដាណា ពិតជាធំខ្លំាងរីឯដេគ័រខាងក្នុងវិញស្អាតដូចផ្ទះសេដ្ឋីចឹង

0
53

លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុនក៏បានផ្ដល់នូវយុទ្ធសាស្រ្ដ និងគន្លឹះសំខាន់ៗក្នុងការលក់ផលិតផល NNP ការបង្កើតអាជីវកម្មផ្ទាល់ខ្លួនដល់តំណាងចែកចាយអោយបានយល់ដឹង ក្នុងគោលបំណងដើម្បីលើស្ទួយដល់ស្រ្តីមេផ្ទះ និងអាជីវករលក់ដូរ អោយឈានដល់គោលដៅឆ្ពោះទៅរកភាពជោគជ័យដោយ កុំអោយមានការភ័យខ្លាច និងមានការខ្មាស់អៀនផ្សេងៗកាលពីថ្មីៗនេះ ​អ្នកនាង ទ្រី ដាណា បាន​បើករថយន្ត​ដ៏​ប្រណិត​មួយ​ ម៉ាក Roll Royce ប្រភេទ SUV លើក​ដំបូង​បំផុត​លើ​ពិភព​លោក ដែល​គេ​ដឹង​ថា​មាន​តម្លៃ​កប់​ក្ដោង។ម៉ាក​ពិត​ប្រាកដ​រថយន្ត​ដ៏​ប្រណិត​នេះ គឺ Rolls-Royce Cullinan ដែល​ទើប​ប្រកាស​បើក​លក់​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ។ឥឡូវនេះកាន់តែភ្ញាក់ផ្អើលទៀតហើយ អ្នកនាង ទ្រី ដាណា បានចំណាយលុយជាង 1លានដុល្លារបន្ថែមទៀត ដើម្បី ទិញរថយន្តទំនើបកាត់ស្ព័រ Lamborghini Urus ចំនួន2គ្រឿងបន្ថែមទៀត ដែលមានពណ៌លឿងមួយគ្រឿង និងពណ៌ក្រហម មួយគ្រឿង។នៅថ្ងៃនេះផងដែល ថៅកែស្រីរូបនេះបាន បង្ហោះសារមួយថា មានគេសួរខ្ញុំថា រាល់ថ្ងៃហ្នឹង ចេះហត់អត់? ខ្ញុំសើច ខ្ញុំថា មនុស្សណា មិនមែនម៉ាស៊ីនទេ សូម្បីម៉ាស៊ីនក៏វាចេះក្ដៅដែរ តែខ្ញុំមិន ចង់ទុកពេលវេលាឱ្យកន្លងហួស ដោយមិនធ្វើអីសោះទេ ហើយក៏មិនចង់រស់នៅតំបន់សុវត្ថិភាពដែរ។ហេហេហេ ឆ្ងល់ទៀតហើយ ស្អីគេអាតំបន់សុវត្ថិភាពហ្នឹង ចង់និយាយថា អ្នកខ្លះគាត់មិនប្រកួតប្រជែង នឹងជីវិតខ្លួនឯង បណ្ដោយឱ្យវាទៅតាមដំណើរចឹងទៅ ព្រឹកឡើងម៉ោង ៨ បានដល់កន្លែង ល្ងាចម៉ោង ៥ ចេញមកវិញ ក៏ដេកទៅ។ បើអ្នករកស៊ីវិញ លក់ប៉ុណ្ណឹងទៅ ដាច់ក៏ដាច់ទៅ មិនដាច់ក៏ហីទៅ អាហ្នឹងហើយ គេហៅថានៅតំបន់សុវត្ថិភាពហ្នឹង ព្រោះគាត់មិនគិតខ្វល់អី ដឹងតែត្រឹមតែធ្វើអីតាដែលៗ។តែរហូតដល់ពេលមួយ ដែលគាត់សម្លឹង   ទៅគេ ឃើញគេសុខស្រួល គេមានបាន ក៏ចាប់ផ្ដើមស្ដាយក្រោយ ហើយអ្នកខ្លះនៅតែឆ្ងល់ទៀត ថាម៉េចមិនបានដូចគេ។ ធ្វើម៉េចដូចគេកើត បើយើងមិនដែលមើលថាគេធ្វើអី មិនធ្វើតាមគេ ឬធ្វើឱ្យលើសគេផង។ បើចង់បានដូចអ្នកណា យកគេជាគំរូហើយ ធ្វើតាមគេទៀត ទើបយើងអាចផ្លាស់ប្ដូរបានត្រូវព្យាយាមប្រកួតប្រជែងនឹងជីវិតខ្លួនឯង រៀនធ្វើអីថ្មីៗ កុំនៅតែដដែល។ ត្រូវមានក្ដីសង្ឃឹម ត្រូវគិតថា បើគេធ្វើបាន យើងក៏ធ្វើបានដែរ ឱ្យតែខំប្រឹង យ៉ាងហោចណាស់ ក៏ថ្ងៃស្អែក អាចប្រសើរជាងថ្ងៃនេះ មិនចាំបាច់ប្រកួតប្រជែងជាមួយអ្នកណាទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here