ក្តៅៗ! តារាសំដែង លឹម ជាឡាយ បើកឡាបបុ កផ្ទះពលរដ្ឋ និងបង្គោលភ្លេីងលាន់លឺឡើងកក្រើកបណ្តាលអោយ

0
95

ជឿជាក់ថាប្រិយមិត្តពិតាស្គាល់លោក លឹម ជាឡាយ ដែលជាតារាសំដែងមានប្រជាប្រិយភាពយ៉ាងណាមិញ កាលពីយប់មិញនេះ វេលាម៉ោង១១ ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២០នេះ លោក លឹម ជាឡាយ ដែលមហាជនស្គាល់ថា ជាតារាសម្ដែងភាពយន្ត ព្រមទាំងវីដេអូចម្រៀងផងនោះ បានបើករថយន្តឡុចស៊ីស RX400h ជ្រុលទៅបុ កបង្គោលភ្លើង និងរបងផ្ទះរបស់ប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលជាខ្លាំង។ ​បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញរថយន្តបង្កម៉ាក​ Lexlis RX4 00h ពណ៌ស​ ពាក់ស្លាកលេខ​ កណ្ដាល​ 2B-0018 ដែលអ្នកបេីកបរគឺជាតារាសម្ដែងលោក​ លឹម​ ជាឡាយ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២០០២​ ទិសដៅពីកេីតមកលិច​ លុះមកដល់កន្លែងកេីតហេតុ​ ដោយសង្ស័យរូប គាត់ស្រ វឹ ង ស្រាក៏រេចង្កូតទៅបុ ក និងជញ្ចាំងផ្ទះប្រជាពលរដ្ឋ​ រួមនិងបង្គោលភ្លេីង​រងការខូចខាតតិចតួចប៉ុ ណ្ណោះ​ ក៏ប៉ុន្តែរថយន្ត បង្កវិញ បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ សំណាងល្អដែរ​ដែលមិនធ្វេីឲ្យតារាសម្ដែង​ និងប្រជាពល រដ្ឋណាម្នាក់រងរបួស​ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ក្រោយពីសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុក៏បានធ្វើការណែនាំ ហើយអនុញ្ញាតិឲ្យជនបង្ក ត្រលប់ទៅផ្ទះ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

ផ្សាយផ្ទាល់​ (Live) ! លោក​ លឹម​ ជាឡាយ​ ដែលជាតារាសម្តែងម្នាក់​បានបេីករថយន្តបុកបង្គោលភ្លេីង​ នៅក្នុង​សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ នាម៉ោងជាង១១យប់​ ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២០​ តែមិនបណ្តាលអោយអ្នកបេីកបររងរបួសនោះទេ​ ។

Posted by Fresh News TV on Wednesday, July 29, 2020

LEAVE A REPLY

Please enter your comment!
Please enter your name here