សំណាងក្នុង១ពាន់! យន្ដហោះមួយគ្រឿងហោះសុខៗស្រាប់តែ ធ្លាក់ចំកណ្ដាលផ្លូវក៌ព្រោះតែមូលហេតុ

0
65

ប្រេសុីល៖ ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងកូនយន្ដហោះនោះ មានអ្នកបើកបរម្នាក់ឈ្មោះថា Fábio Reis អាយុ៣ ៥ឆ្នាំ និងអ្នករួមដំណើរម្នាក់មានឈ្មោះថា Alessandro Cunhago អាយុ៣៣ឆ្នាំ។ ហើយពួកគេទាំងពីរមិនបានគ្រោះថ្នា ក់ដល់ជីវិត ឬរ ងរបួសធ្ង ន់ធ្ ងរឡើយ ដោយពួកគេអាចលូនចេញពីគំនរបាក់បែកនៃបំណែក យន្ ដហោះបានផងដែរ។ ចំពោះឯមូលហេតុនៃការធ្លាក់វិញ អាចបណ្ដាលមកពីម៉ាសុីនខូច។រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដាសប្ដាហ៍មុននេះ នាវេលាម៉ោង១០:៣០នាទីព្រឹក មានកូន យន្ដហោះមួយគ្រឿង បានធ្លាក់ពីកម្ពស់ប្រមាណ៣០០ម៉ែត្រមកកណ្ដាលផ្លូវ ក្នុងទីក្រុង Guabriuba ប្រទេ សប្រេសុីល។ហើយបើយោងតាមឃ្លីបវីដេអូដែលត្រូវបានថតឡើងដោយកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញថា ខណៈពេលរថយន្ដចំនួនបួន គ្រឿងកំពុងបើកបរលើដងផ្លូវ និងនារីម្នាក់កំពុងធ្វើដំណើរដោយថ្មើរជើង ស្រាប់តែកូនយន្ដហោះ បានធ្លាក់កណ្ដាលផ្លូវ ដែលធ្វើឲ្យនារីរូបនោះ ងាកមើលក្រោយទាំងភាពតក់ស្លុត។យ៉ាងណាមិញ ក្រោយពីកើតហេតុរួចមក អ្នកបើកយន្ដហោះ និងអ្នកដំណើរ ត្រូវបានគេជួយសង្គ្រោះបឋមនៅកន្លែងកើតហេតុ ហើយបន្ទាប់មក ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសបន្ដផងដែរ៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here