ក្តៅៗ! ទីបំផុតជនសង្ស័យបា ញ់ស្រ្តីខ្មែរនៅថៃត្រូវបានចាប់ខ្លួនហើយ ដល់សួរនំាទៅគេធ្វើបែបនេះក៌ព្រោះតែ

0
195

បរទេស៖យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ចំពោះករណីបាញ់រះសម្លាប់នៅក្នុងកាស៊ីណូក្រោមដី កាលពីវេលាជាង១១យប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ប្រទេសថៃ ចំពោះករណីបា ញ់រះសម្លា ប់នៅក្នុងកាស៊ីណូក្រោមដី ដែលបណ្ដាលឲ្យមនុស្ស៤នាក់ស្លា ប់ ដោយក្នុងនោះមានស្រ្ដីខ្មែរយើងម្នាក់ដែរ ពេលនេះប៉ូលីសបានស៊ើបអង្កេតហើយឈានដល់ការឃា ត់ខ្លួនជនសង្ស័យហើយ។តាមប្រភពរបាយការណ៌របស់ប៉ូលីសបានឲ្យដឹងថា ជនល្មើសមានឈ្មោះ ភិភិទ ស៊ីសុវណ្ណ ឬហៅក្រៅ ប៊យ អាយុ៦១ឆ្នាំ។ ជនសង្ស័យរូបនេះមានប្រវត្តិជាមនុស្សដៃឆៅ ញៀ នល្បែ ងតាំងតែពីក្មេង ហើយថែមទាំងស្គាល់មនុស្សបាតសង្គមជាច្រើនទៀតផង ចំនែកកាស៊ីណូដែលកើតហេតុនោះគឺជាកាស៊ីណូលដែលជនល្មើសទៅលេងជាប្រចាំ។លោកវរសេនីយ៍ទោផា ភួងភត្រា មេបញ្ជាការប៉ូលីសក្រុង បានតាមដានការស៊ើបអង្កេតលើលោកប៊យ ដោយលោកបានរៀបរាប់យ៉ាងលំអិតថា ក្នុងអំឡុងពេលដែលពួកយើងធ្វើការស៊ើបអង្កេតដើម្បីវែ ក រកជនល្មើ សនោះ គឺលោកប៊យ ដែលជាជនដៃដល់ បានរត់សំងំទៅលាក់ខ្លួននៅខេត្តដាច់ស្រយាលមួយ ក្រោ យពីប៉ូលីសទទួលបានដំណឹងពីកន្លែងលាក់ខ្លួនជនសង្ស័យហើយ ទើបនៅថ្ងៃនេះប៉ូលីសបានចេញវាយឆ្មក់ចាប់ជនសង្ស័យ ហើយជនល្មើសក៏យល់ព្រមប្រគល់ខ្លួនឲ្យប៉ូលីសតាមសម្រួល។ បន្ទាប់ពីឃាត់ខ្លួនបានហើយ ភ្លាមៗនោះប៉ូលីសក៏បាននាំគ្នាជនសង្ស័យទៅទីតាំងកន្លែងកើតហេតុដើម្បីធ្វើតម្រាប់តាមសកម្មភាពដែលខ្លួនបានប្រព្រឹត្តិ។ យ៉ាងណាមិញជនសង្ស័យក៏ព្រមសារភាពដែរថា ខ្លួនពិតជាបានធ្វើរឿងទាំងអស់នេះមែនតែគេធ្វើបែបនេះគឺព្រោះតែបាញ់ការពារខ្លួនតែប៉ុណ្ណោះ ហើយមូលហេតុគឺផ្ដើមចេញមកពីជំពាក់លុយ។ យ៉ាងណាមិញប៉ូលីសនៅមិនទាន់ធ្វើការថ្លែងការណ៌ជាផ្លូវការនៅឡើយទេ ព្រោះរង់ចាំការស៊ើបការអង្កេតឲ្យបានច្បាស់លាស់ជាមុនសិន។ គួរបញ្ជាក់ថា នារីខ្មែរម្នាក់ដែលបានស្លា ប់នៅក្នុងហេតុការណ៌នោះឈ្មោះ ម៉ៅ ស្រីពៅ អាយុ២ ៩ឆ្នាំ ទៅបម្រើការងារផ្នែកអនឡាញនៅទីនោះ។ នាងរស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត និងមានទីលំនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here