តាមពិតចឹសោះ! លើកទី១ហើយស្វាមីអ្នកនាង សុគន្ធ នីសា ទម្លាយពីអត្តចរិកប្រពន្ធខ្លួនថាជា

0
126

ភ្នំពេញ៖ មហាជនពិតជាស្គាល់តារាស្រីមាន សំលេងស្រាស្រទន់និងពិរោះអ្នកនាង សុគន្ធ នីសា ហើយជារើ យៗ អ្នកនាង មិនសូវបង្ហាញភាពផ្អែមល្ហែមជាមួយគ្រួសារ នៅលើបណ្ដាញសង្គមច្រើន ដូចតារាដទៃឡើយទន្ទឹមនឹងនេះដែរ មិនមែនថា តារាស្រីរូបនេះ មិនដែលបង្ហាញមុខក្នុងសកម្មភាពរីករាយជាមួយស្វាមីនោះទេ ប៉ុន្តែគេក៏ធ្លាប់ឃើញ សុគន្ធ និសា បង្ហាញភាពល្អូកល្អើននឹងគ្នាយូរៗម្ដង ដោយពួកគេទាំងពីរចង់ប្រើជីវិតឯកជនច្រើនជាង បង្អួតដល់ភ្នែកអ្នកផ្សេង។តែយ៉ាងណាមិញ ថ្មីៗនេះ បើតាមរយៈកិច្ចសម្ភាសន៍តារារូបនេះ នៅក្នុងកម្មវិធី 3 Fun Cambodia អ្នកគាំទ្រជាច្រើន ពិតជាមានក្ដីរំភើបជំនួសស្ទើរគ្រប់គ្នា ដែលក្នុងកម្មវិធីនោះ បានរៀបចំឲ្យមាន ការធ្វើវីដេអូបង្ហាញអារម្មណ៍ពិតមួយចំនួន ពីស្វាមីរបស់ សុគន្ធ និសា ផ្ទាល់តែម្ដង។ ហើយក្នុងវីដេអូខ្លីមួយនោះដែរ លោកបានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនខ្លីៗ តែមានន័យជ្រៅ ដោយបានរៀបរាប់សរសើរពីនេះពីនោះអំពីភរិយា ពិសេសនៅត្រង់ចំនុចមួយស្ដាប់ហើយពិតជាគួរឲ្យរំជួលចិត្តមែនទែន គឺលោកបាននិយាយថា៖គាត់ចូលចិត្តជួយគេ គាត់  ជាមនុស្សដែលស្រលាញ់សត្វ ហើយខ្ញុំជឿជាក់ថា នៅពេលដែលគាត់មានកូន គាត់គឺជាអនាគតម្ដាយដ៏ល្អតាមរយៈវីដេអូមួយនេះ អាចបង្ហាញឲ្យយើងដឹងថា បើទោះបីជានៅខាងក្រៅ ប្ដីប្រពន្ធមួយគូនេះ មិនសូវបង្ហាញសកម្មភាពជាមួយគ្នាមែន ប៉ុន្តែយ៉ាងណានៅក្នុងជីវិតគ្រួសាររបស់ពួកគេ ពិតជាមានក្ដីសុខ សុភមង្គល មិនចាញ់គូគេដទៃឡើយ។ ហើយតាមរយៈវីដេអូមួយនេះ តារាចម្រៀងសម្លេងផ្អែមស្រទន់រូបនេះ ក៏មានចិត្តរំភើបខ្លាំងមិនស្ទើរនោះដែរ ដោយបានទទួលស្ដាប់ពាក្យពេជន៍ដ៏សែនមានន័យពីស្វាមីបែបនេះ ពិសេសក្នុងនោះអ្នកនាង ក៏បានបង្ហើបថា នឹងត្រៀមយកកូនទុកជាចំណងដៃនៅឆ្នាំក្រោយនេះហើយ ដែលដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រ កាន់តែរីករាយ ត្រេកអរខ្លាំងថែមទៀតផងដែរ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូម ទស្សនាវីដេអូខាងក្រោម៖

មិនច្រណែនមិនបានទេ សុំសរសើរ ស្វាមី អ្នកនាង សុគន្ធ នីសា…

មិនច្រណែនមិនបានទេ សុំសរសើរ ស្វាមី អ្នកនាង សុគន្ធ នីសា | មិនចាំបាច់ប្រាប់អ្នកណាថាយើងស្រលាញ់គ្នាប៉ុណ្ណាទេ ដឹងត្រឹម យើង ២ នាក់ ស្រលាញ់គ្នា ខ្វះគ្នាមិនបាន មិនត្រូវការបង្ហោះរូប២នាក់ច្រើនទេ សុំត្រឹមចំណាយពេល២នាក់​ អស់មួយជីវិត |

Posted by 3fun channel cambodia on Saturday, August 8, 2020

LEAVE A REPLY

Please enter your comment!
Please enter your name here