អោយតែមានការតាំងចិត្តពិត! ទីបំផុត តារាយូធូប Yang Soobin ស្គមជាមុនឆ្ងាយ ដោយស្រកទម្ងន់ដល់ទៅ…

0
991

ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់ហើយ នៅតារាយូធូបម្នាក់ ជាជនជាតិកូរ៉េ ឈ្មោះ Yang Soobin ដែលកញ្ញាបានធ្វើវីដេអូញុំា ដែលគ្រប់វីដេអូទាំងអស់ធ្វើឲ្យអ្នកទស្សនាស្រក់ទឹកមាត់ ព្រោះតែការញុំារបស់កញ្ញា ពិតជាទំនងណាស់ យ៉ាងណា បើក្រលេកមកមើលរូបរាងរបស់ តារាយូធូប Yang Soobin គឺនាងមានទម្ងន់ធ្ងន់ណាស់។

ប៉ុន្តែមួយរយៈពេលនេះ Yang Soobin បានផ្អាកថតវីដេអូញុំា ដោយសារតែចង់សម្រេចបំណងសម្រកគីឡូឲ្យបាន ដោយមានការតាំងចិត្ត ពេលនេះ តារាយូធូប Yang Soobin សម្រកគីឡូបានជាបន្តបន្ទាប់ដោយ ហាត់ប្រាណផង តមអាហាផង ក្រោយមកនាងក៏ទទួលបានលទ្ធផលល្អ ដោយស្រកបានដល់ទៅ ២៥ គីឡូហើយ។

ក្រោយឃើញបែបនេះ មហាជនពិតជាសរសើរ តារាយូធូប Yang Soobin ជាខ្លាំង ជាមួយនឹងទម្រង់មុខថ្មី រាងថ្មី មើលសឹងមិនស្គាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here