មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់បានយកញ ញួរ និងដុំ ថ្ម មកវា យក ម្ទេ ចរថយន្តFord Ranger ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី ២៦.១០.២០២០ វេលាម៉ោង ១៦.៣០នាទីចំណុចកើតហេតុ៖ ភូមិ អំពៅព្រៃទី១ ឃុំ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជឹម សុខអេង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិ អំពៅព្រៃទី១ ឃុំ អំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ អាជីវករ ចំណែកឯជនសង្ស័យ ឈ្មោះ យឿន គឹមលៀង ភេទ ប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ អំពៅព្រៃទី១ ឃុំ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ លក់ដូរ។
សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា នៅមុនពេលកេីតហេតុខាងលេីជនសង្ស័យបានផឹ កស្រាបៀនៅផ្ទះបង ឈ្មោះ យឿន សុខឡៃ និងបងប្អូនចំនួន បីនាក់ទៀតស្ថិតនៅភូមិឃុំកេីតហេតុខាងលេី លុះផឹ កស្រាបៀរអស់ចំនួនកន្លះកេះ
ជនសង្ស័យបានយកញ ញួរដែលនៅក្រោមជណ្តេីរដេីទៅវាយក ញ្ច ក់រថយន្តរបស់ជនគ្រោះ និងបានយកដុំឥដ្ឋប្រហោងជាច្រើនដុំគ ប់មកលេីរថយន្តរបស់ជនគ្រោះ ភ្លាមនោះម្តាយជនរងគ្រោះនិងបងប្អូននាំគ្នាចាប់ឃាត់ រួចជនសង្សយ័បានដេីរទៅអង្គុយនៅផ្ទះបងវិញ
ពេលនោះជនរងគ្រោះកំពុងតែលេងបាល់ទះ ក៏លឺដំណឹងថាជនសង្សយ័បានវា យរថយន្តរបស់ខ្លួន បណ្តាលអោយខូចខាត ភ្លាមនោះជនរងគ្រោះបានជិះម៉ូតូទៅផ្ទះវិញ ក៏ឃេីញរបស់រថយន្តខ្លួនខាងលេី ខូចខាត កញ្ចក់ទ្វារចំហៀងផ្នែកខាងស្តាំទាំងពីរផ្ទាំង កំពិតដំបូលផ្នែកខាងស្តាំ និង ផ្នែកខាងក្រោយ កញ្ចក់ផ្នែកខាងមុខប្រេះស្រាំ បែ កកញ្ចក់ទ្វារចំហៀងផ្នែកខាងឆ្វេង ០២ផ្ទាំង
បន្ទាប់មកជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពក្នុងទូរសព្ទដៃរបស់ខ្លួន បានឃេីញជនសង្ស័យយក ញ ញួរវា យកំទិចរថយន្តរបស់ខ្លួន និង យកដុំឥ ដ្ឋប្រហោងជាច្រើនដុំគ ប់មកលេីរថយន្តរបស់ខ្លួនបណ្តាលអោយខូចខាតជាច្រើនកន្លែង
បន្ទាប់មកជនរងគ្រោះបានតេប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបាលឃុំ អំពៅព្រៃចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងតែម្តងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។