មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបងស្រីបានប្តឹងប្អូនប្រុសបង្កើតរបស់ខ្លួនឯង ឱ្យសមត្ថកិច្ចចាប់ប្អូនប្រុសដាក់គុក ក្រោយពីបានធ្វើការកា ប់បងថ្លៃបណ្តាលឱ្យរងរបួស
ដែលករណីខាងលើនេះបានកើតឡើងនាថ្ងៃអាទិត្យ ១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដៃដល់ឈ្មោះ ផន ធីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជនសង្ស័យដៃដល់ត្រូវបានឃាត់ខ្លួនរូបនេះ បានកា ប់បងថ្លៃចំជើងខាងស្ដាំបណ្ដាលឲ្យរងរបួសហូរឈា ម ដោយទំនាស់ពាក្យសម្ដីគ្នានៅក្នុងវង់ផឹកស៊ី
ហើយមូលហេតុដែលធ្វើឱ្យឈានដល់ការបង្កជារបួសស្នាមនេះគឺដោយសារតែជនរងគ្រោះដែលត្រូវជាបងថ្លៃធ្វើឲ្យរបូតកំប៉ុងស្រាបៀរពីដៃ ។ ឃាត់ខ្លួនជនសង្ស័យរូបនេះ គឺអនុវត្តបណ្ដឹងរបស់ឈ្មោះ ផន សុខមុំ ភេទស្រី ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ត្រូវជាបងបង្កើតជនបង្ក និងជាប្រពន្ធជនរងរបួស ជនសង្ស័យដៃដល់សមត្ថកិច្ចនគរបាល កំពុងបន្តនីតិវិធី ៕