ប្រិយមិត្តនៅចាំហើយគ្រួសារកំសត់មួយដែលស្រលាញ់គ្នាខ្លាំងណាស់រៀបការរួចមានកូនដំបូងរំភើបរហូតដល់គ្រប់ខែប្រពន្ធត្រូវឆ្លងទន្លេព្រោះតែសុខភាពខ្សោយប្តីអាណិតប្រពន្ធពេកធ្វើគ្រប់វិធីសាស្ត្រដើម្បីជួយប្រពន្ធខ្លួនតែអកុសលប្រពន្ធបានបង្កើតកូនជាទីស្រលាញ់ជូនគ្រួសារតែ
បែរជាគាំងបេះដូងលាប្តីនឹងកូនគ្មានថ្ងៃត្រលប់វិញបានធ្វើអោយគ្រួសារខូចចិត្តយ៉ាងខ្លាំងដែលបានបាត់បង់ប្រពន្ធដែលស្រលាញ់ស្មើរជីវិតនោះ ហើយព័ត៌មានបានធ្វើអោយមហជនអ្នកលេងហ្វេសប៊ុករន្ធត់ចិត្តក្តុក្តួលគ្រប់គ្នានឹងជួយរំលែកទុក្ខដល់គ្រួសារស ពផងដែរ។ យ៉ាងណាមិញ
ក្រោយពីហ្វេសប៊ុករបស់ប្តីដែលមានឈ្មោះថា Sothon Huot បានបង្ហោះរូបខ្លោចផ្សារជាច្រើនព្រោះទទួលយកមិនបានដោយនៅស្រណោះអាល័យពន់ពេករហូតមានផុសវីដេអូមួយបានធ្វើអោយមហាជនស្រក់ទឹកភ្នែកគ្រប់គ្នាក្នុងនោះមានតារាចម្រៀងពេជ្រ សោភា ក៏បានស៊ែរថា៖
«ខ្ញុំមើលហើយ បេះដូងខ្ញុំឈឺចាប់ម្លេះ អាណិតបងប្រុសណាស់ យ៉ាងណាត្រូវរឹងមាំណាបងដើម្បីកូនបង»។