មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានឲ្យដឹងថា
ខ្ញុំបាទសូមគោរពរាយការណ៏ជូនឯកឧត្តមរដ្ឋមន្រ្តី ស្តីពី អ្នកសារ ព័ត៌មាន ” យុវជនតេជោ ” ឈ្មោះ ភាន សុភ័ក្រ្ត ត្រូវបានកំលាំងកងរាជអា វុ ធហត្ថខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួន
នៅរសៀលថ្ងៃទី 12 ខែ វិច្ឆិកា ឆ្នាំ 2020 ពីបទដឹកឈើប្រណិតខុសច្បាប់ មាន ឈើក្រញ៉ូង ឈើនាង នួន ចេញពីស្រុកសៀម ប៉ាង តាម ផ្លូវជាតិ លេខ 7 ឆ្ពោះទៅកាន់ខេត្ត ក្រចេះ ។
នៅព្រឹកថ្ងៃទី 13 ខែ វិច្ឆិកា ឆ្នាំ 2020 កងរាជ អាវុធហត្ថ បានកសាងសំណុំរឿង និងវត្ថុតាង បញ្ជូនទៅតុលាការខេត្ត ដើម្បីការតាមនិតិវិធី ។ សេចក្តីដូចបានគោរពជូនខាងលើ
សូមឯកឧត្តមរដ្ឋមន្រ្តី ទទួលទានជ្រាបជារបាយការណ៏ដ៏ខ្ពង់ខ្ពស់។ គោរពផ្ញើរជូនពីខ្ញុំបាទ អ៊ុក ធាវី មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង៕