ក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណជា១០នាក់ បានជិះម៉ូតូកង់បីមួយគ្រឿង ហើយសង្ស័យ មិនទាន់ដល់គោលដៅផង ម្ចាស់រ៉ឺម៉កទារលុយមុន ធ្វើឱ្យពួកគេខឹ ង
ក៏លោតចុះចេញពីរ៉ឺម៉ក រួចយកដុំថ្មគ ប់លើម្ចាស់កង់បីរបួសបែកក្បាលតែម្ដង ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រ
ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខហាងគោដុត៩៩៩៩ តាមបណ្តោយផ្លូវបេតុង ជិតវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះនិងជាម្ចាស់រ៉ឺម៉កកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានដឹកក្មេងស្ទាវចំនួន១០ នាក់ចេញពីម្តុំស្តុបលូប្រាំ
ក្នុងគោលបំណងទៅម្តុំវត្តគោកបញ្ជាន់ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រូបគាត់មិនទុកចិត្តបានសុំលុយពីក្មេងៗទាំងនោះមុន
ខណៈនោះស្រាប់តែក្រុមក្មេងស្ទាវទាំងនោះបានលោតចុះពីលើម៉ូតូកង់បីគាត់ជាបន្តបន្ទាប់គ្នា។ ភ្លាមនោះរូបគាត់ឃើញដូច្នោះក៏បានស្រែកឆោឡោ
ស្រាប់តែក្មេងទាំងនោះបានយកដុំថ្មមកគ ប់ចំក្បាលរបស់គាត់បណ្ដាលឲ្យបែ កក្បាលហូរឈា ម រួចរូបគាត់បានយកអាវមករុំក្បាលដើម្បីកុំឱ្យហូរឈា ម។ បន្ទាប់មកក្មេងទាំងនោះបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុជនរងគ្រោះបានឲ្យមិត្តភក្តិជួយអូសរ៉ឺម៉កកង់បីទៅផ្ទះសិន រួចបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ តាមក្រោយ៕