សម្ដេចតេជោ បញ្ជា ឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ សម្រប សម្រួលអនុញ្ញាត ឱ្យប្រជាជន អាចរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីឡើងវិញ សម្ដេចតេជោបានថ្លែងដូច្នេះ នៅក្នុងសារជាសម្លេងនៅថ្ងៃនេះ។
ភ្ជាប់ជាមួយនេះសម្តេចតេជោ បានក្រេីនរម្លឹកអោយអនុវត្ត តាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ។
ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិទបញ្ចប់ព្រឹត្តិការណ៍០៣ វិច្ឆិកា ដោយតម្រូវឲ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលាឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ ,
បើកឲ្យដំណើរការពហុកីឡដ្ឋាជាតិអូឡាំពិក ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ០៣វិច្ឆិកាឡើងវិញ តែការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅតែជាអាទិភាព នៃការងាររបស់យើងទាំងអស់គ្នាដដែល។