លោក ជា វណ្ណារិទ្ធ និងអ្នកនាង សុភាព ម៉ូល្យ៉ា ឬដែលមានឈ្មោះហៅក្រៅថា បេឡា នោះ បច្ចុប្បន្នពួកគេទាំងពីរនាក់ កំពុងតែធ្វើឱ្យមានការកក្រើកយ៉ាងខ្លាំង
ទាក់ទងនឹងរឿង «គ្រួសារផ្អែមល្ហែម និងកក់ក្តៅ» ដែលមានភាពល្អូកល្អឺនផ្អែមល្ហែមជាមួយគ្នាចាក់ទឹកមិនលេច តាំងពីមុន និងក្រោយពេលដែលទទួលបានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ ជាចំណងដៃស្នេហា។
លើសពីនេះទៅទៀត គ្រួសារវ័យក្មេងមួយគូនេះ ក៏បានធ្វើឱ្យគូស្នេហ៍ដទៃៗទៀតជាច្រើនគូច្រណែននឹងពួកគេយ៉ាងខ្លាំង រហូតដល់អ្នកនៅលីវមួយចំនួនក៏ប្រាថ្នាដែរថា
នៅថ្ងៃអនាគតសុំឱ្យមានជីវិតគ្រួសារ ប្រកបដោយសុភមង្គលដូចអ្នកទាំងពីរទៀតផង។ទន្ទឹមនឹងភាពល្បីល្បាញនេះ អ្នកនាង សុភាព ម៉ូល្យ៉ា ភរិយាសំណព្វរបស់លោក ជា វណ្ណារិទ្ធ
ក៏បានបើកកកាយប្រវត្តិស្នេហារបស់ខ្លួនតាំងពីឆ្នាំ២០១០មកផងដែរ ដែលបង្កប់នូវរឿងគួរឱ្យចាប់អារម្មណ៍មួយចំនួន របស់ពួកគេ ដែលធ្លាប់បានជួបប្រទះកន្លងមក។
យ៉ាងណាមិញថ្ងៃនេះ គឺប្លែករហូតដល់មានអ្នកខ្លះនិយាយភ្លាត់មាត់ ហើយហួសចិត្តនឹងរូបថតទាំងនេះក៏ថាបាន។ ភរិយារបស់ពិធីករប្រចាំនៅស្ថានីយទូរទស្សន៍បាយ័ន ជា វណ្ណារិទ្ធ បានបញ្ចេញ
ប្លែក និងនឹកស្មានមិនដល់ចំនួន៦សន្លឹក ដែលនឹកស្មានមិនដល់ជាមួយកូនប្រុសកាលពីល្ងាចមិញ។ នាង បណ្ដោយឲ្យកូនប្រុសឈ្មោះ ជា ភិរក្សរិទ្ធ ហៅ”អូនហ្វេម” ងើយមើលល្វែងក្រោមតាមចិត្តនៅពេលនាងឈរថត។
រូបថតបង្ហាញពីសកម្មភាពដែលប្រិយមិត្តទើសភ្នែក និងគួរឲ្យខ្មាសអៀនទាំងនេះ សម្រាប់ បេឡា មិនគិតដូច្នោះឡើយ ដោយនាងផ្ទុះសំណើចជាមួយនឹងពាក្យថា៖”ថតរូបម្នាក់ឯងសែនពិបាក”។
ក្រោយពីបានបង្ហោះរូបថតទាំងអស់នេះជាមួយកូនហើយនោះ ធ្វើអោយប្រិយមិត្តអ្នកគាំទ្រ បានអបអរសាទរសរសើរដល់ក្រុមគ្រួសាររបស់អ្នកនាង ហើយក៏បានខមិនចោទជាសំនួរថា តើអូនហ្វេមកំពុងតែមើលអ្វីដែរ? ដោយសារតែអូនហ្វេមគឺរពិសណាស់
ចំពោះសំណួរ និងការលើកឡើងទាំងនេះ ត្រូវបានអ្នកនាង បេឡា ភរិយាលោក ជា វណ្ណារិទ្ធ ឆ្លើយតបភ្លាមៗថា លួចមើលខោក្នុងរបស់ម៉ាក់ៗមានពីរបីជាន់ឯណោះ។