នៅមុននេះបន្តិច ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា ដោយសារតែទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះក្រោម គួបផ្សំជាមួយនិងខ្យល់មូសុងឦសានខ្លាំង។
នៅថ្ងៃទី១៣-១៥ ខែមករា ខ្យល់មូងសុងឦសានបក់ខ្លាំង ហើយនៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូងសុងឦសានថមថយមកក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ នៅថ្ងៃទី១៣-១៤ ខែមករា៖ សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦អង្សាសេ
សីតុណ្ហភាពអតិបរមា មានពី ២៣-២៦អង្សាសេ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមាមានពី១៨-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០អង្សាសេ
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ នៅថ្ងៃទី១៣-១៤ ខែមករា៖ សីតុណ្ហភាពអប្បបរមា មានពី ១១-១៤អង្សាសេ
សីតុណ្ហភាពអតិបរមា មានពី ២៣-២៦អង្សាសេ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៨-១៩អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០អង្សាសេ
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖ នៅថ្ងៃទី១៣-១៤ ខែមករា៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ
នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០អង្សាសេ។