កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសបុកឈ្មោះ Kim Yan Saing បានប្រកាសឲ្យដឹងថាគាត់គឺជាគ្រូពេទ្យម្នាក់ដែលក្រី ក្រជា ងគេ លើពិភពលោក
ដោយសារតែគាត់ខំសន្សំលុយជាច្រើនខែដើម្បីធ្វើបន្ទប់ ២ ជួយអ្នកជំ ងឺមហា រី កឈា ម ដែលមានជី វភា ពក្រី ក្រដោយពុំគិ តថ្លៃ។ លោកគ្រូពេទ្យបានសរសេររៀបរាប់ដឹងថា៖
«ខ្ញុំវេជ្ជបណ្ឌិត សាំង គឹម យ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។
ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំ មានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវភាពក្រីក្រខ្លាំងពេ ក ហើយមានជ ម្ងឺធ្ង ន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន
បងប្អូនអាចឃើញបន្ទប់ចំនួន ២ នៅពីក្រោយខ្នងខ្ញុំ បន្ទប់ទាំង ២ នេះហើយដែលខ្ញុំខំសន្សំលុយអស់រយៈពេលជាច្រើនខែ ទើបអាចសា ងស ង់បានដើម្បីទុកឲ្យអ្នកជ ម្ងឺមហារី កឈា មឈ្មោះ Leukemia and Cml មកសំរា កព្យាបាល
តែខ្ញុំពុំដែលគឹតថ្លៃបន្ទប់ពីអ្នកជម្ងឺទាំងអស់នោះទេ ហើយថែមទាំងជួ យចេញថ្លៃទឹកភ្លើ ង អោយពួកគាត់ថែមទៀតផង ទាំងអស់នេះហើយទើបខ្ញុំ ក្លាយជាគ្រូពេទ្យដែលក្រជាងគេបំផុតលើពិភពលោក»។
ក្រោយពីមានការបង្ហោះបែបនេះ អតីតគ្រូពេទ្យយោធារូបនោះ ក៏បានអះអាងថា អ្វីដែលលោកជំនាញជាងគេ គឺលោកបានរកឃើញថ្នាំព្យាបាលម ហារី កឈា ម ដែលខ្មែរយើងនិយមហៅថាឈា ម.សស៊ីឈា មក្រហម ឱ្យជាសះស្បើយទៀតផង ដែលជម្ងឺនេះជាទូទៅមិន មិនអាចព្យាបាលជាស្បះស្បើយនោះទេ ។
អតីតគ្រូពេទ្យយោធារូបនេះក៏បានសំណូមពរដល់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តឲ្យរូបគាត់ផលិតថ្នាំដែលគាត់រកឃើញសម្រាប់ការព្យាបាលឈា ម.សស៊ីឈា មក្រហម នេះ
សម្រាប់ការព្យាបាលទូទៅក្នុងប្រទេស និង ដើម្បីឱ្យប្រទេសយើងបានល្បីល្បាញ ដែលអាចផលិតថ្នាំព្យាបាលជម្ងឺ (Leukemia) និង(Chronic Myeloi Leukemia) ម ហារី កឈា ម ឬ ឈា មស ស៊ីឈា ម ក្រហមនេះផង ។
ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរបានចុះទៅពិនិត្យដល់ទីតាំងលោកគ្រូពេទ្យយោធារូបនោះម្តងហើយ
គឺគ្មានឯកសារឬក៏សញ្ញាបត្រគ្រូពេទ្យអីនោះទេ ដោយហេតុនេះហើយ ខាងមន្ទីរបានបានបិ ទកន្លែងព្យាបាលរបស់គាត់តាំងពីអំឡុងឆ្នាំ២០១៥ មកម្ល៉េះ
ប៉ុន្តែបច្ចុប្បន្ននេះគាត់នៅតែបន្តលួ ចព្យាបាលបែបនេះទៅ ។ប៉ុន្តែថ្មីៗនេះ ឃើញមានការបង្ហោះហ្វេសប៊ុកបែបនេះទៀត មិនគួរមានការបង្ហោះផ្តេ សផ្តា សបែបនេះឡើយ៕