ហ្វេសប៊ុក ប្រិយមិត្តជ្រាបច្បាស់រួចហើយថា រឿងរ៉ាវភិក្ខុសង្ឃ ឡុង ចន្ថា ដែលបានបែ កធ្លា យរឿ ងអា ស្រូ វទាក់ទងមនុស្សស្រីតាមបណ្តាញសង្គម ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
រហូត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគ ង់អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ទៀតនោះឡើយ។
ជាទិបំផុត អតីតសង្ឃរូបនេះ ត្រូវបានសឹកជាស្ថាពរ កាលពីថ្មីៗកន្លងទៅនេះចំពោះវីដេអូខាងលើនេះ អន្ទិតឡុង ចន្ថា ធ្វើការឡាយកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១
ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងវដោយគិតមកដល់ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ មានអ្នកចុចឲ្យជាEmojiផ្សេងៗរហូតដល់២ម៉ឺន, បញ្ចេញមតិជាង២ពាន់និងចែករំលែកបន្តរហូតដល់ជិត៣ពាន់ឯណោះ។
នៅក្នុងការឡាយនោះ អន្ទិតឡុង ចន្ថា បានឆ្លៀតនិយាយបន្តិចពីជីវិតក្រោយពេលសឹកដូច្នេះថា «សឹកហើយអីហើយនៅតែផ្ទះម៉ែ នៅឯស្រុក មិនដឹងធ្វើអី
បើមិនចេះធ្វើអីផងនៅតែផ្ទះ ជិះម៉ូតូលិចកើតៗ ជិះម៉ូតូ ធុញជិះឡាន ជិះឡានធុញ ជិះម៉ូតូ ចេះតែដើរទៅធ្វើម៉េច បើយើងមិនដឹងទៅណា ទៅណី ទំនេរៗទិញលៀសហាល
ចាក់សាំង៥លីត្រទៅទៅទិញលៀសហាល២កំប៉ុងនៅតាកែវចឹងទៅ ហើយទៅផ្ទះ ទៅអីវិញចឹងទៅ កម្សត់ចង់ងា ប់ មិនដឹងរកអី ធ្វើអី អាលុយក៏គ្មាន និយាយទៅគ្មានទៅអស់ កម្សត់ណាស់…»
ជាក់ស្តែងក្នុងនោះផងដែរបើយោងតាមប្រភពវិដេអូមួយកំពុងតែធ្វើអោយហ៊្វេនៗអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៏ខ្លាំងមែនទែន
ក្រោយរូបលោកដាក់មួយឈប់ស្អប់បងទៅស្រែកខ្លាំងមែនទែន រហូតដល់ហ៊្វេនលាន់មាត់សរសើរថាលោកបងដុងសិល្បៈសោះអត់ដឹងអីតិច។
គួរបញ្ជាក់ផងដែរថា បើទោះបីជាគេចខ្លួន និងប្រឹងប្រកែក មិនព្រមផ្សឹកអស់រយៈពេលជាច្រើនខែ ក៍ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានរឿងអាស្រូវទាក់ទងញោមស្រីៗ ជៀសមិនផុតពីផ្សឹកដដែល ។
ខណៈភិក្ខុ ឡុង ចន្ថា ត្រូវបានផ្សឹកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ ភិក្ខុ ឡុង ចន្ថា។
សូមបញ្ជាក់ថា៖ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានសម្រេចមិនអោយ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ស្ថិតនៅក្នុងភេទជាបុព្វជិត ក្នុងសាសនាបន្តទៀតបានឡើយ ។
សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត តាមរយៈលិខិតមួយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ កន្លងទៅ ថា សូមព្រះមេគណទូទាំងប្រទេសកុំផ្តល់អាវាសដល់បុគ្គលរូបនេះ អោយស្នាក់បន្តក្នុងសាសនានេះតទៅទៀត ។
ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការអោយលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ។
គណៈសង្ឃនាយក បានឃើញថា៖ ភិក្ខុ ឡុង ចន្ថា បានរំលោភលើកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារមកហើយ ។
ភិក្ខុ ឡុង ចន្ថា ជាបុគ្គលមិនលុះក្នុងធម៌វិន័យ និង ការអប់រំ ជាអ្នកប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និង ជាអ្នកទំលុះរដ្ឋបាលសង្ឃ ពុំអាចអោយស្ថិតនៅក្នុងភេទជាបុព្វជិតក្នុងសាសនាបន្តទៀតបានឡើយ ។
កាលពីកន្លងទៅថ្មីៗ ក្រោយមានប្រតិកម្មពីសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ភិក្ខុ ឡុង ចន្ថា បានបដិសេធមិនព្រមសឹកឡើយ នឹងថែមទាំងគេចខ្លួនទៀតផង លុះដល់ព្រឹកថ្ងៃទី១៣.១០.២០២០ទើបសឹកដោយជៀសមិនផុត៕