នៅមុននេះបន្តិចមានគណនីហ្វេសបុកមួយបានធ្វើការបង្ហោះសារភ្ជាប់ជាមួយនឹងវីដេអូដែលបង្ហាញអំពីភ្លើ ងដែលកំពុងឆា បឆេះផ្ទះមួយខ្នងយ៉ាងសណ្ធោសណ្ធៅរហូតរាបដល់ដី
ដោយបានភ្ជាប់ជាមួយនឹងខ្លឹមសារថា៖ «ភ្លើ ងឆេះផ្ទះអ្នកភូមិ! អរគុណលោកចៅសង្កាត់អូរឬស្សីដែលបានចុះទៅដល់កន្លែងកើតហេតុ !
តែរឿងកំស ត់ដែលគ្រួសារមួយនេះបានជួបវាច្រើនពេកហើយ ដោយឆ្នាំទៅមួយស្លា ប់ម្តាយ ឆ្នាំទៅស្លា ប់ឪពុក ឆ្នាំនេះភ្លើ ងឆេះផ្ទះទៀត😪😪 ។
តើបីនាក់បងប្អូននេះគ្នារំពឹងអ្វី? ជំរកគ្មាន ប្អូនស្រីម្នាក់នៅរៀន ប្អូនស្រីម្នាក់ពិការផ្នែកស តិ ទៀត😪 អ្វីដែលនៅសល់គឺខោអាវចាស់ម្នាក់មួយចង្កេះតែប៉ុណ្ណោះ😪😪សូមសប្បុរសជនជួយគាត់ផង ទីតាំង : ភូមិកន្រ្ទីង សង្កាត់អូរឬស្សី ក្រុងក្រចេះ»
ក្រោយពីមានការបង្ហោះអំពីករណីដ៏គួរឱ្យរ ន្ធ ត់ខាងលើក៏មានការចែករំលែកយ៉ាងច្រើនតៗគ្នាពីសំណាក់មហាជន ហើយក៏មានសប្បុរសជនជាច្រើនបានចូលរួមំជាបន្តបន្ទាប់ដើម្បីជួយដល់ប្អូនស្រីខាងលើផងដែរ។