មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីជនជាតិចិនប្រុសស្រី ២នាក់ នៅបន្ទប់លេខ៩០១ ជាន់ទី០៩ ក្នុងសណ្ឋាគារ LH Residence ត្រូវបានគេ ប្រទះឃេីញដេ ក ស្លា ប់ សង្ស័ យត្រូវជនមិនស្គា ល់មុខ ស ម្លា ប់ យ៉ា ង សា ហា វ ព្រៃ ផ្សៃ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅតាមផ្លូវ លេខ៩ ខាងត្បូងផ្សារកា ប់គោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា នៅមុនពេលកេីតហេតុ អ្នកបោសស ម្អា តបន្ទប់បានគោះទ្វារ ដេីម្បីចូលទៅសម្អាត ស្រាប់តែពេលនោះ បន្ទប់ខាងលេី ពុំមានចា ក់សោរនោះឡេីយ។
ក្រោយមក អ្នកបោសស ម្អា តបន្ទប់ក៏បានបេី កទ្វារចូលទៅក្នុង ស្រាប់តែ ប្រទះឃេីញជនជាតិចិន ២នាក់ប្រុសស្រី ដេ ក ស្លា ប់ នៅខាងក្នុងបា ត់ទៅហេីយ ។ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដេីម្បីឲ្យចុះមកទីតាំងកេីតហេតុខាងលេី ដេីម្បីធ្វេីការពិនិត្យជុំវិញទីតាំង។
ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញ ការិយាល័យព្រ ហ្មទ ណ្ឌក ម្រិ តធ្ង ន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងជំនាញ កោ ស ល្យវិ ច័ យ ចុះធ្វេីការសាកសួរ និងកំណត់អត្តសញ្ញារបស់ជនដៃដល់ ដេីម្បីយកមកដា ក់ទោ សតាមច្បា ប់៕