មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨និង៤០នាទី ពាក់ព័ន្ធនឹងករណីស្ថានទម្ង ន់ទោ សទាក់ទង នឹង ជ ន រ ង គ្រោះ ( រំ លោ ភ )
ដែលករណីនេះបានកើតឡើងស្ថិតនៅការដ្ឋានសាងសង់ បុរីកៀនស្វាយផាក ក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ន ច ន ភេ ទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ កុត ពៅ ភេទប្រុសអាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណុង មានស្រុកកំណើតនៅភូមិបោះនង័្គល ឃុំបោះនង្គ័ល ស្រុកមោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅ ជាមួយជ ន រ ង គ្រោះ (ត្រូវជាឪពុកចុង ជ ន រ ង គ្រោះ)។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្មេងស្រីរងគ្រោះ ត្រូវបានជនសង្ស័ យនេះធ្វើសកម្មភាព ចា ប់ រំ លោ ភ តាំងពីអាយ៧ឆ្នាំមកម្លេះ បើគិតមកដល់ពេលនេះគឺអស់រយៈពេល៧ឆ្នាំបា ត់ទៅហើយ
សកម្មភាពនេះត្រូវបានបែ កកា រណ៍នៅពេលដែលម្តាយរបស់ក្មេងស្រីរងគ្រោះដឹង ក៏បានប្តឹ ងសមត្ថកិច្ចឱ្យធ្វើការឃា ត់ខ្លួនជនសង្ស័ យខាងលើនេះភ្លាមៗតែម្តង