កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បុរសល្មោ ភកា មម្នាក់ បានជួ បជុំផឹ កស៊ីនៅផ្ទះប្អូនប្រុសរបស់ខ្លួន រហូតដល់ ស្រ វឹ ង ធ្លា ក់ភ្នែក
ក៏បែ ក គំ និ ត ប្រើល្បិ ចល្បួ ងប្អូនប្រុសទៅរាំលេ ងធុងបាស់នៅក្នុងពិធីមង្គលការកូនអ្នកភូមិ រួចក៏គេ ចខ្លួនត្រឡប់មកផ្ទះប្អូនប្រុសវិញ បន្លំខ្លួនល បចូលទៅលូ ករា វប ម្រុ ង ចា ប់ រំ លោ ភ ប្អូនថ្លៃស្រី
តែខាងស្រីដឹងក្លិ នមិនស្រួល ក៏ឆួ លពិលមើលមុខ ឃើញថាមិនមែនជាប្តី ក៏ស្រែ កឆោឡោ ផ្អើលដល់សមត្ថកិច្ចចា ប់ វា យ ខ្នោះ នាំយកទៅចា ត់ការតាមច្បា ប់ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិឡសែនជ័យ ឃុំបេង ស្រុកបន្ទាយអំពិល។
ជនសង្ស័ យល្មោ ភ កា ម មានឈ្មោះឡោម លឿយ អាយុ៣៣ឆ្នាំ មុខរបរកសិករ មានប្រពន្ធនិងកូនម្នាក់ ក្នុងបន្ទុក និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកស្ត្រីរងគ្រោះ មានអាយុ៣០ ឆ្នាំ មុខរបរកសិករ មានប្តីនិងមានកូនម្នាក់ ត្រូវជាប្អូនថ្លៃជនសង្ស័ យ និងមានលំនៅក្នុងភូមិឃុំជាមួយគ្នា។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចស្រុកបន្ទាយអំពិល បានចុះទៅដល់ផ្ទះរបស់ជនសង្ស័ យ រួចក៏ចា ប់ ឃា ត់ ខ្លួនជនសង្ស័ យ នាំយកមកអធិការដ្ឋាននគរបាល ស្រុកបន្ទាយអំពិល ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័ យបាន ឆ្លើយសារ ភា ពថា ខ្លួនពិតជាបានប៉ុ នប៉ ង រំ លោ ភ ប្អូនថ្លៃស្រីប្រាកដមែន។
ជនសង្ស័ យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕