មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១២និង៣០នាទីរសៀល មានករណីគ្រោះថ្នា ក់ចរា ច រណ៍
ថ យរថយន្តកិ នក្មេងបណ្តាលឲ្យស្លា ប់ ដែលករណីនេះបានកើតឡើងនៅទីតាំងកើតហេតុក្នុងបុរីលឹមឈាងហោចម្ការដូង ផ្ទះលេខ១៨ ផ្លូវលេខ០២ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ អូ អាតនីតា ភេទស្រី អាយុ ៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ (ស្លា ប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ) ។
រីឯរថយន្ដម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-0831 បើកបរដោយឈ្មោះ នូ សានិត ភេទប្រុស អាយុ ៣៥ឆ្នាំ(ឃាត់ខ្លួន) បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៣ ផ្លូវលេខ០២ បុរីលឹមឈាងហោ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុរថយន្តបង្ក រៀបចំចេញដំណើរទៅការបងប្អូន នៅឯខេត្តកំពត ប៉ុន្តែពេលថ យឡានមកក៏ប៉ះក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរបួសធ្ង ន់ ក្រោយមកក៏ស្លា ប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ករណីនេះជនរងគ្រោះ និងម្ចាស់រថយន្តបង្ក គឺនៅផ្ទះក្បែរគ្នា។
បច្ចុប្បន្នគ្រោះថ្នា ក់ចរា ចរ ណ៍ខាងលើយកមករក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ ចំពោះស ពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុ ណ្យតាមប្រ ពៃ ណី៕