មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ នេះ ក្រោយមានករណីឃាត់ខ្លួនលោកសង្ឃមួយអង្គ បានធ្វើសក ម្មភា ព រំ លោ ភ សេ ព ស ន្ថ វៈ នេន ៧ អង្គ នៅខេត្តកំពង់ឆ្នាំង។
ដែលករណីខាងលើនេះបានកើតតាំងពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ កន្លងមកម្លេះ ដែលកាលនោះក្រុមការងារ MIKE 20 ត្រូវបានបង្កើតឡើង ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ដើម្បីធ្វើការស៊ើបអង្កេតករណី រំ លោ ភ សេ ព ស ន្ថ វៈទៅលើកូននេនចំនួន ៧ អង្គ នៅក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងនោះ មុនពេលដែលបេសកកម្មនេះ
បានចា ប់ផ្តើមឡើង គេសង្កេតឃើញថា ជនសង្ស័ យ បានរ ត់គេ ច ខ្លួន ហើយធ្វើឱ្យមានការសង្ស័ យ រហូតឈានដល់ការស្វែងរកឃា ត់ ខ្លួនតែម្ដង។
បន្ថែមពីលើនេះ នៅវេលាម៉ោង ០៩ ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដោយមានព័ត៌មានលម្អិតគ្រប់គ្រាន់ ក្រុមការងារចម្រុះ បានចុះឃា ត់ខ្លួនបុរសជាជនសង្ស័ យរូបនោះ នៅវត្តមួយកន្លែង ក្នុងខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចា ត់ការតាមនីតិវិធីច្បា ប់។
គួរឱ្យដឹងថា ករណី រំ លោ ភ សេ ព ស ន្ថ វៈ ជាច្រើនលើ កទៅលើកូននេនចំនួន ៧ អង្គ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ បានកើតឡើងកា លពីឆ្នាំ ២០២០ មកម្ល៉េះ៕