កាលពីយប់រំលងអាធ្រាត្រ វេលាម៉ោង ១ ឈានចូលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ នេះ មានហេតុការណ៍គ្រោះ ថ្នា ក់ចរា ចរ ណ៍មួយបានកើតឡើង
នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក ដែលបណ្តាលឱ្យបុរសម្នាក់បានស្លា ប់ បន្ទាប់ពីបើ ករថយន្តយ៉ាងលឿ នជ្រុ លច ង្កូ តទៅបុ កនឹងរបាំងក្បាលពុះចែកទ្រូង ។
បុរសជាជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ លីម ឡាយអ៊ូ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីកន្លែងកំណើតនៅសង្កាត់អូឫស្សី ២ ខណ្ឌ ៧ មករា
ជិះរថយន្តម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ស្លាកលេខ 2BA-1827 ហើយបើកបរក្នុងទិសដៅពីកើតទៅលិច ពេលដែលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តរេចង្កូតបុ ករ បាំ ង ពុះចែ កទ្រូងផ្លូវតែម្តង ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះវ័យ ៣០ ឆ្នាំ ខាងលើ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លា ប់មុនពេលដល់មន្ទីរពេទ្យ ។
យ៉ាងណាមិញ បើងាកមកមើលទំព័រហ្វេសប៊ុកឈ្មោះ M’jas Srey II ដែលគេស្គាល់ជាភរិយាជនរងគ្រោះវិញ គេឃើញមានបង្ហោះសារចាក់ដោត និង គួរអាសូរមួយ ដោយបានរៀបរាប់ថា
«រូបថតយើង ៤ នាក់ ប៉ា កូន ម៉ាក់ ណាប្តី ម៉េចបងមិនជួយពរកូនអូនអ៊ីចឹង ហាសប្តី»
សារមួយឃ្លាពីភរិយាជនរងគ្រោះនេះដែរ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក អួ លណែ ន នឹកអាណិ តខ្លោ ចចិត្តយ៉ាងខ្លាំងដល់រូបនាង និង កូនៗ
ដែលត្រូវមកព្រា ត់ប្រា ស់គ្រួសារបែបនេះ ជាមួយគ្នានេះ មហាជនក៏បានបួ ងសួ ងឱ្យជួនរងគ្រោះបានទៅកាន់សុខគតិភពផងដែរ ៕