មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីរថយន្ត Prius មួយគ្រឿងបានបើ កបុ ករម៉ កល ក់ប្រហិតពេញទំហឹង បណ្តាលឱ្យក្រ ឡា ប់ផ្ងាជើង ចា ក់សម្ភារចោ លពេញផ្លូវ
ដោយសារតែរម៉កលក់ប្រហិតនោះបើ កបំពានភ្លើងស្តុបពណ៌ក្រហម ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង០០:១០នាទី យប់រំលងអាធ្រាត្រ
ឈានចូលថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចផ្លូវបំបែកជាបួន លើផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ (ស្តុបគីរីរម្យ) ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា នារីរងគ្រោះដែលត្រូវជាម្ចាស់រថយន្ត មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ
ចំណែកឯបុរសដែលជាម្ចាស់រម៉កនោះវិញមានឈ្មោះថា រ៉េត ភារ៉ា អាយុ៣០ឆ្នាំជាង សព្វថ្ងៃប្រកបរបរល ក់ប្រហិតតាមម៉ូតូរ៉ឺម៉កខាងលើ ដើម្បិចិញ្ចើមគ្រួសារប្រពន្ធម្នាក់ និងកូន៣នាក់ទៀត
បើតាមការឱ្យដឹងពីប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក PRIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-5531 បើកបរដោយនារីរូបស្រស់វ័យក្មេងម្នាក់ និងបុរសម្នាក់ទៀតជាអ្នករួមដំណើរ
បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៣ ទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុភ្លើងស្តុបពណ៌បៃតង រថយន្តបានបន្ថែមល្បឿនឆ្លងកា ត់បានពាក់កណ្ដាលផ្លូវហើយក៏ស្រាប់តែមាន
បុរសខាងលើបានបើកបរម៉ូតូរ៉ឺម៉កល ក់ប្រហិត (ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AH-0104) ធ្វើដំណើរតាមផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម
ដោយឆ្លងកាត់ផ្លូវបំបែកជាបួន ទាំងបំពានភ្លើងស្តុបចរាចរណ៍ (ពណ៌ក្រហម) បំណងចង់បើ កឲ្យផុតតែមិនផុត ក៏ត្រូវរថយន្តខាងលើបើកទៅបុ កពេញទំហឹ ង ប៉ើ ងខ្ទា តរាយប៉ាយប្រហិតនិងសម្ភារពេញផ្លូវ
ក្រឡាប់រ៉ឺម៉កផ្ងារជើងម្ខាង សង្ក ត់ម្ចាស់រងរបួសដៃនិងជើង ចំណែករថយន្តបានខ្ទា តទៅប៉ះ ខឿនចិញ្ចើមផ្លូវបន្តិចទៀត ក៏ផ្ទុះពោ ងការពារសុវត្ថិភាព និងរល ត់ម៉ាស៊ីនបើកទៅមុខមិនរួច បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាមបុរសជាអ្នកល ក់ប្រហិតខាងលើបានប្រាប់ឱ្យដឹងថា មុនកើតហេតុខ្លួនបានអង្គុយកំដរភ្ញៀវ ដោយហូសស្រាបៀរអស់បន្តិចបន្តួច ហើយក៏បានបើករម៉កត្រលប់ទៅផ្ទះវិញ។
លុះពេលដល់ម៉ោងកើតហេតុ គាត់បានបើករ៉ឺម៉កប្រហិតត្រលប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវ ព្រះសីហនុ ពីកើតទៅលិច និងបានទទួលស្គាល់ថាខ្លួនបើកបរដោយស្ថានភាពស្រ វឹ ង និងមិនបានគោរពភ្លើងសញ្ញាចរាចរណ៍ពិតមែន។
ដោយសារតែគ្មានលទ្ធភាព គាត់ក៏សុខចិត្តលុ តជង្គង់ និងលើកដៃសំពះ សុំទោសទៅកាន់នារីវ័យក្មេងម្ចាស់រថយន្ត និងព្រមទទួលស្គាល់កំហុ សរបស់ខ្លួន ដើម្បីឲ្យម្ចាស់រថយន្តលើ កលែងទោស មិនយកទោសពៃរ៍។
ក្រោយកើតហេតុ នារីរូបស្រស់វ័យក្មេងម្ចាស់រថយន្ត ក៏បានយករថយន្តរបស់ខ្លួន ដែលខូ ចខាតយកទៅជួសជុលខ្លួនឯង ដោយមិនទាមទារ សំណងអ្វីទាំងអស់ តែនាងក៏បានផ្ដែផ្ដាំថា លើកក្រោយបើកបរប្រយ័ត្នប្រយែងផង ព្រោះខូ ចខាតរបស់គេមិនមែនមាន មនោសញ្ចេតនាចឹងគ្រប់គ្នានោះទេ ៕