អតីតតារាចម្រៀងស្រីចិត្តធម៌អ្នកនាង អឿន ម៉ូលីកា បានធ្វើឲ្យមហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ខណ:ដែលមុននេះបន្តិចនាងបានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ។
ការបង្ហាញខ្លួននៅតុលាការរបស់តារាស្រីនិងជាអ្ន កលក់អនឡាញ់ល្បីឈ្មោះអ្នកនាង អឿន ម៉ូលីកា នៅរសៀលថ្ងៃទី២២ ខែមករាឆ្នាំ២០២១នេះបាននឹងកំពុងធ្វើឲ្យទស្សនិកជនកើតចម្ងល់គ្រប់ថាតើនាងមានបញ្ហាអ្វីទើបត្រូវចូលតុលាការយ៉ាងតក់ក្រ ហល់បែបនេះ។
គេហទំព័រកម្ពុជាថ្មីនៅរសៀលថ្ងៃនេះមិនទាន់អាចទំនាក់ទំនងសួរនាំបាននៅឡើយទេ ខណ:នៅលើបណ្តាញសង្គមហ្វេសប៊ុក នាងបាននិយាយដោយខ្លីមានរឿងត្រូវឡើងតុលាការបន្ទាន់។
ដោយឡែកបើចាប់អារម្មណ៍តាមរយ:សម្តីមួយឃ្លា មុនបញ្ចប់នៃការឡាយមុនពេលឡើងតុលាការអ្នក នាង អឿន ម៉ូលីកា បានបញ្ជាក់យ៉ាងខ្លីការឡើងតុលាការថ្ងៃនេះគឺដើម្បីកាត់ក្តីរឿងចោរលួចលុយរបស់នាង៕